យោងតាមសេចក្ដីរាយការណ៍របស់មន្ត្រីសុខភាព បានឲ្យដឹងថា មកដល់ពេលនេះ មានជំងឺគ្រុនផ្ដាសាយ H7N9 បានកើតឡើងចំនួន ១៣១ករណី នៅលើទឹកដីប្រទេសចិន ដែលនៅក្នុងនោះមានអ្នកស្លាប់ចំនួន ៣៩នាក់។
របាយការណ៍ដដែលបានបន្តទៀតថា មានអ្នកជំងឺចំនួន ៧៨នាក់ បានចេញពីមន្ទីរពេទ្យបន្ទាប់ពីបានទទួលការព្យាបាល ឬឯ ១៤នាក់ផ្សេងទៀតកំពុងតែសម្រាកព្យាបាលនៅឡើយ។
ក្រសួងសុខាភិបាល និងគណៈកម្មការផែនការគ្រួសារ បាននិយាយថា ជំងឺនេះ ត្រូវបានបែកចែកជាផ្នែក ដោយតាមការស្រាវជ្រាវវាមានលទ្ធភាពអាចចម្លងពីមនុស្សទៅមនុស្សបាន ប៉ុន្តែ អង្គការសុខភាពពិភពលោក នៅមិនទាន់រកឃើញភស្ដុតាងណាមួយ ដែលបញ្ជាក់ថា H7N9 អាចឆ្លងពីមនុស្សទៅមនុស្សនោះទេ។
គណៈកម្មការផែនការគ្រួសារ បាននិយាយថា មានខេត្តចំនួន៧ នៅក្នុងប្រទេសចិន ត្រូវបានពិនិត្យ និងចុះជួយសង្គ្រោះ លើករណីជំងឺផ្ដាសាយមួយនេះ។
ក្រសួងសុខាភិបាលនៃប្រទេសចិន បានបញ្ជាក់ថា នឹងផ្ដល់របាយការណ៍ព័ត៌មានបន្ថែមអំពីជំងឺនេះ នៅពេលដែលមានករណីថ្មីណាមួយកើតឡើង៕
ព័ត៌មានជាតិ
មតិយោបល់