ភ្នំពេញៈ ករណីឃាតកម្មដែលសាហាវមួយទៀតកើតឡើងហើយ នៅខណ្ឌពោធិសែនជ័យ ជនសង្ស័យធ្វើសកម្មភាព ចាប់រំលោភសេពសន្ទវៈក្មេងស្រី ហើយអារ.កសម្លាប់ចោល យ៉ាងព្រៃផ្សៃ ក្នុងថ្លុកឈាមបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបន្ទប់ជួល លេខ២៣ ក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ក្មេងស្រីរងគ្រោះឈ្មោះ ពេញ ស្រីពេជ្រ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ទ្រី អ៊ី អាយុ៥០ឆ្នាំ មុខរបរ រត់ផាស្អាប់ មានម្តាយឈ្មោះ ចាន់ ស្រី មុំ អាយុ៤៥ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិដីក្រហម ឃុំសំភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ស្របពេលដែលចំណុចខាងលើមានភ្លៀងធ្លាក់ខ្លាំង ឪពុកម្តាយ បងប្អូនជនរងគ្រោះ ក៏ជាប់រវល់ នៅខាងមុខ ច្រកចូលផ្ទះជួល ជ្រកភ្លៀង ហើយជនរងគ្រោះ ឃើញប្រមូល ខោអាវ ហើយចូលបន្ទប់បាត់ ស្រាប់តែមួយសន្ទុះក្រោយមក ក៏ឃើញមាន បុរសម្នាក់ តែមិនស្គាល់អត្តសញ្ញាណ ដើរចេញពីបន្ទប់ជនរងគ្រោះ ជិះម៉ូតូ ទាំងមេឃកំពុងធ្លាក់ភ្លៀង ចាកចេញទៅបាត់ លុះរហូតដល់ រាំងភ្លៀង បងប្អូន របស់ជនរងគ្រោះ ដើរចូលបន្ទប់ ក៏ស្រែកឆោឡោ ដោយឃើញប្អូនស្រី ក្នុងសភាពអត់មានសម្លៀកបំពាក់ ស្លាប់ក្នុងថ្លុកឈាម ស្នាមអារក ស្រែកផ្អើលឆោឡោ ផ្អើលក្រុមគ្រួសារ អ្នកជិតខាង ។
ភ្លាមៗត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះទៅ ហុំព័ទ្ធ ទាំងតាំងកើតហេតុ សាកសួរ ជុំវិញករណីខាងលើ ។
នៅកន្លែងកើតហេតុ ម្តាយជនរងគ្រោះ យំព្រោះសង្វេកកូន រហូតដល់ដួលសន្លប់បាត់មាត់ ក ។
បច្ចុប្បន្នសព ជនរងគ្រោះបន្ទាប់ពីពិនិត្យកោសល្យវិច្ច័យរួច ទើប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់