ព័ត៌មានថ្មីចុងក្រោយនេះ បានឲ្យដឹងថា ជំនាន់ថ្មីនៃប្រព័ន្ធដំណើរការ Android នឹងត្រូវបង្ហាញខ្លួននៅក្នុងខែតុលា ឆ្នាំ ២០១៣នេះ។
មានព័ត៌មានចចាមអារ៉ាមមួយបានចុះផ្សាយនៅលើគេហទំព័រ VR-Zone នៅព្រឹកថ្ងៃពុធ ម្សិលមិញនេះថា ក្រុមហ៊ុន Google នឹងបង្ហាញ Android 5.0 (Key Lime Pie) នៅក្នុងខែតុលា ខាងមុខនោះ។
នៅមុននេះបន្តិច ក្រុមហ៊ុន Motorola ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Google បាននិយាយថា ខ្លួននឹងបង្ហាញស្មាតហ្វូនអស្ចារ្យមួយនៅក្នុងពេលឆាប់ៗនេះ ដូច្នេះ មានន័យថានៅពេលដែល Google បង្ហាញ Android 5.0 គឺជាពេលវេលា ដែល Motorola បង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួន។
ប្រភពព័ត៌មានខាងលើ បានបញ្ជាក់ថា ប្រព័ន្ធដំណើរការថ្មីនេះ អាចប្រើបានតែនៅលើស្មាតហ្វូនដែលមាន RAM ទំហំ ចាប់ពី 512MB ឡើង ទើបអាចទ្រទ្រង់ប្រព័ន្ធដំណើរការនេះបាន៕
មតិយោបល់