ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិធី​ភ្ជាប់ពាក្យ​របស់ Can Lo Lo ជា​ពិធី​កុហក​

​កាលពី​ថ្ងៃ​ទី ១២ ខែ មិថុនា ឆ្នាំ ២០១៣ ម្សិលមិញ​នេះ Can Lo Lo បាន​ភ្ជាប់ពាក្យ​ជាមួយនឹង អ្នកដឹកនាំ​សម្តែង និង​ជា​នាយក​លោក Deng Jianguo វ័យ ៥៤ ឆ្នាំ នៅ Shenzhen ខេត្ត Guangdong ពិធិ​ភ្ជាប់ពាក្យ​នេះ មាន​មនុស្ស​ជាច្រើន​បាន​ចូលរួម និង សាច់ញាតិ​របស់ Can Lo Lo ចូលរួម​យ៉ាង​សន្ធឹក​ផងដែរ​។​ខណៈ​ដែល​ពិធី​នេះ​បាន​ធ្វើ​នោះ លោក Dang បាន​បញ្ជាក់​ផង​ដែរ​ថា នឹង​រៀបការ​នៅ ថ្ងៃទី ១១ ខែ វិច្ចិកា ឆ្នាំ ២០១៣ ខាងមុខ​។​
​លោក​បាន​បន្តទៀតថា នៅ​ថ្ងៃ​ទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ខាងមុខ យើង​នឹង​រៀបការ​នៅ​ក្រៅប្រទេស និង​ជឿជាក់​ថា Can Lo Lo នឹង​ក្លាយជា​កូនក្រមុំ ដែល​រីករាយ​បំផុត​នៅលើ​ពិភពលោក​។​

​ពិធី​ភ្ជាប់ពាក្យ​នេះ​បាន​ទទួល​ពរជ័យ​ពី​អ្នក​ដែល​ចូលរួម តែ​ទោះជា​យ៉ាងណា​រំពេច​ជាមួយនឹង​គ្នា​នោះ Can Lo Lo បានប្រកាសថា ការភ្ជាប់​ពាក្យ​របស់​ពួកគេ​”​គឺជា​ការផ្សាយ​ពាណិជ​ញ​ជ្ជកម្ម​” ឲ្យ​ភេសជ្ជះ​មួយ​ប្រភេទ នេះ​បើ​តាម​អ្នក​តមណាង​របស់​នាង​បាន​និយាយ​។​
​មាន​កាសែត​ជា​ច្រើន បាន​បង្ហាញ​ពី​ភាពអាក្រក់​នេះ និង​ពួក​គេ​បាន​និយាយថា ការភ្ជាប់​ពាក្យ​នេះ បាន​ទទួល​ការរិះគន់​ពី​មហាជន ដោយ​បំពាន់​ការទុកចិត្ត ពី​អតិថិជន​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/CanLoLo1_zps0a5b0177.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/CanLoLo2_zps0c0edc4a.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/CanLoLo3_zps4f9265a6.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/CanLoLo4_zpse9efd34d.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/CanLoLo5_zps23ce807f.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/CanLoLo6_zps2dfcfc3e.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/CanLoLo7_zpsbf21503e.jpg

មតិយោបល់