ព័ត៌មានជាតិ

WHO លើកឡើង​ពី​ទំហំ​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​ថ្នាំជក់

​ថ្មីៗ​នេះ​អង្គការ​សុខភាព​ពិភពលោក (WHO) ​បាន​ចេញ​របា​យ​ការណ៍​មួយ​ស្តីពី​ការប្រើប្រាស់​ថ្នាំជក់​(​ ដោយបាន​បង្ហាញ​)​​ថា​​មាន​មនុស្ស​ដល់​ទៅ​ជាង ៦ លាន​នាក់​ បានស្លាប់​ដោយសារ​ការប្រើប្រាស់​វា​ជា​រៀងរាល់ឆ្នាំ​ នៅក្នុងនោះ មានពាក់កណ្ដាលស្លាប់ដោយសារតែស្រួបយកផ្សែង។​

​លោកវេជ្ជបណ្ឌិត Thomas Sukwue តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​ហ្គាំ​បៀ ​បាន​និយាយ​បន្ថែម​លើ​របាយការណ៍​នេះ​ថា ​ជា​រៀងរាល់​ឆ្នាំ​ក៏​មាន​ផង​ដែរ​អ្នក​ដែល​ស្លាប់​ជាង ៦សែន​នាក់ ​ដែល​ពួកគេ​គ្រាន់តែ​ជា​អ្នក​ដែល​ទទួលរង​ឥទ្ធិពល​ពី​ផ្សែង​បារី​ប៉ុណ្ណោះ​។ ​ជា​រៀងរាល់ឆ្នាំ​ថ្ងៃទី៣១ ឧសភា​ត្រូវ​បាន​កំណត់​ជា​ទិវា​គ្មាន​ថ្នាំជក់​របស់​ពិភពលោក​។ ​ពិធី​រំលឹក​ខួប​នេះ​ត្រូវបាន​បង្កើតឡើង​តាំងតែ​ពី​ឆ្នាំ១៩៨៧ ដោយ​សមាជិក​នៃ​អង្គការ​សុខភាព​ពិភពលោក​ ហើយ​ថ្ងៃទី៣១ឧសភា ​ដែល​ទោ​ប​កន្លងទៅ​ថ្មី​នេះ​គឺជា​លើក​ទី 26នៃ​បុណ្យ​រំលឹក​ខួប​ដែល​ស្ថិត​ក្រោម​​ពាក្យស្លោក​ថា “​គ្មាន​បារី ​គ្មាន​ការផ្សាយពាណិជ្ជកម្ម​បារី ​និង​គ្មាន​ការឧបត្ថម្ភ​ពី​បារី​”៕​

https://i1272.photobucket.com/albums/y389/domneng/3%20lady/women-breaking-cigarette_zpsff6cd53e.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/research-has-found-smoking-in-cars-can-be-extremely-harmful-to-young-children-940082549-1995651_zps63caf8be.jpg

មតិយោបល់