មេផ្ទះ៖ ប្រេងឆាដែលយើងប្រើចំអិនអាហារផ្សេងៗដែល ក្រោយពេល ប្រើការរួចហើយរមែងបន្សល់ទុកនូវកំទេចខ្លោចខ្មៅៗនៅសេសសល់ ក្នុងនោះ។ ក្រោយពេលយកវាមកប្រើម្តងទៀតអាចធ្វើឲ្យកំទេចទាំងនោះលាយឡំមកជាមួយនឹងចំណីអាហារបាន។ លក្ខណៈបែបនេះប្រសិន បើចាក់ចោលទៅ គួរឲ្យស្តាយប៉ុន្តែនៅពេលនេះយើងមានវិធីពិសេសដែលអាចធ្វើឲ្យប្រេងឆាប្រើរួចហើយអាច ប្រើបានម្តងទៀតដូចខាងក្រោមនេះ៖
– ក្នុងខណៈពេលដែលអ្នកកំពុងតែធ្វើអាហារនោះ ប្រសិនបើប្រទះឃើញថា នៅក្នុង ប្រេងឆាមានកំទេចខ្មៅៗណែនាំឲ្យអ្នកពន្លត់ភ្លើង ហើយទុកប្រេងនោះមួយរយៈ។
– មួយសន្ទុះក្រោយមកកំទេចអាហារខ្មៅៗទាំងនោះនឹងមកផ្តុំគ្នានៅត្រង់កណ្តាលខ្ទះ។
– បន្ទាប់មកណែនាំឲ្យអ្នកយកបាយកកប្រហែលជា ២ស្លាបព្រាបាយដាក់ចូលទៅត្រង់ កណ្តាលខ្ទះបរិវេណដែលមានកំទេចអាហារទាំងនោះ។
– បាយកកដែលអ្នកបានបង់ចូលទៅនោះ វានឹងបំពេញតួនាទីបឺតស្រូបយកកំទេច អាហារទាំងនោះ។ បន្ទាប់ពីមើលឃើញថា វាស្រូបយកអស់ហើយនោះ អ្នកអាចចាប់ផ្តើម ដួសយកបាយកកទាំងនោះចេញ។ ពេលនេះប្រេងឆាអ្នកមានសភាពស្អាតអាចប្រើបានម្តងទៀត។
មូលហេតុដូចនេះក៏ព្រោះថានៅក្នុងបាយកកមានជាតិទឹកពេលវាស្ថិតនៅក្នុងប្រេងឆា ជាតិទឹកនៅក្នុងគ្រាប់បាយនីមួយៗក៏ក្លាយទៅជាសារជាតិមួយសើមៗដូចជាម្សៅសើមរួច បែកសាយភាយនៅជុំវិញគ្រាប់បាយ។ នេះហើយដែលជាហេតុផលធ្វើឲ្យកំទេចអាហារ ផ្សេងៗអណ្តែតចូលមកជាប់នឹងគ្រាប់បាយនោះ៕
មតិយោបល់