ខ្សែប្រយុទ្ធរបស់ AC Milan កីឡាករ Robinho អាចនឹងលេចមុខដោយវិលត្រលប់មកកាន់អតីតក្លិប Santos នៅប្រេស៊ីល។
Robinho បានចាប់ផ្តើមអាជីពដំបូងនៅ Santos និងវិលត្រលប់មកកាន់ក្លិបប្រេស៊ីលវិញ ប៉ុន្តែរបាយការណ៍ដែលស្នើរនោះ គឺបានយល់ព្រមទៅវិញ។
កីឡាករវ័យ ២៩ ឆ្នាំ ដែល Santos ខ្ចីជើងពី Man City កាលពីឆ្នាំ ២០១០ ប៉ុន្តែក្រោយមកក៏បានផ្លាស់ទៅកាន់ក្លិប AC Milan តែទោះជាយ៉ាងណាជាមួយនឹងកម្ចីជើងនេះវានឹងក្លាយជាលក្ខណៈអចិន្ទ្រៃយ៍។
លោក Odilio Rodrigues នាយកប្រិតិបត្តិជាន់ខ្ពស់របស់ក្លិប Santos សង្ឈឹម និងមានទំនុកចិត្តយ៉ាងមុតមាំថា ការទិញដូរនេះនឹងសម្រេចនាពេលខាងមុខនេះ។លោកបានបន្តថា ខាងក្លិប Santos មិនដឹងពីតម្លៃដែល ខាង AC ដាក់ចុះនោះទេ តែយើងគួរតែទទួលបានចម្លើយ នៅសប្តាហ៍នេះ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/157730162_2873010_zps6f842b23.jpg
មតិយោបល់