ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! រថយន្តដឹកដី បើកប៉ះរថយន្តដឹកជ្រូក បណ្ដាលឲ្យក្រទ្បាប់ ងាប់ និងរបួសជ្រូកជាច្រើនក្បាល

បាត់ដំបង: សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យជ្រូកជាច្រើនក្បាលងាប់ និងរបួស ប៉ុន្តែមិនបង្កឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

ហេតុការណ៍នេះ កើតទ្បើងនាវេលាម៉ោង ៥ និង៣០ នាទីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅលើដងផ្លូវជាតិលេខ៥ ក្នុងភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានឲ្យដឹងថា​ រថយន្តដឹកដី ធ្វើដំណើរក្នុងទិសដៅពីខាងជើង បានប៉ះជាមួយរថយន្តដឹកជ្រូក ដែលមានទិសដៅពីខាងត្បូង បណ្តាលឲ្យរថយន្តដឹកជ្រូក ក្រឡាប់ងាប់ និងរបួស ជាច្រើនក្បាល។

ក្រោយកើតហេតុតៃកុងរថយន្តទាំង២ បានចុះរត់គេចខ្លួនបាត់ស្រមោល៕

មតិយោបល់