ព័ត៌មានជាតិ

ផ្អើលពេញផ្ទះជួល ខណៈដែលស្ត្រីម្នាក់បាត់លុយចំនួន500ដុល្លារ

ភ្នំពេញ: ស្ត្រីម្នាក់ស្រែកឡាំប៉ាបាត់លុយ៥០០ដុល្លារផ្អេីល ដល់ប្រជាពលរដ្ឋព័ទ្ធចាប់ ជនសង្ស័យជាស្ត្រីម្នាក់ទៀតដែលទេីបមកជួលផ្ទះ ជាមួយជនរងគ្រោះតែបន្ទប់ផ្សេងគ្នា។

ហេតុការណ៍ផ្អេីលឆោរឡោនេះ បានកេីតឡេីងនៅវេលាម៉ោង ៤និង៣០នាទីល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ក្នុងភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីកូនជនរងគ្រោះដែលឃេីញហេតុការបានប្រាប់ឱ្យដឹងថា មុនកេីតហេតុ ស្ត្រីរងគ្រោះជាម្ដាយបានប្រាប់កូនស្រីថា មេីលផ្ទះម៉ាក់ទៅផ្សារ ខណ:ដែលកូនកំពុងអង្គុយលេងក្នុងផ្ទះ មានគេតេយកឥវ៉ាន់តាមអនឡាញក៏ចាំនៅខាមុខផ្ទះ គ្រាន់តែក្មេងស្រីទាញទ្វាបិតតែមិនកឹបសោរនោះទេ រវល់ឡេីងយកឥវ៉ាន់រួចដេីចុះមកវិញ ស្រាប់តែមានស្ត្រីម្នាក់ដែលជាជនសង្ស័យ ដេីរចេញពីផ្ទះរបស់ខ្លួនរួចក្មេងស្រីខាងលេីក៏បានមេីលត្រង់ចំណុចសោរ ឃេីញខុសទម្រង់ដេីម ភ្លាមនោះក្មេងស្រីក៏ស្ទុះទៅមេីលកន្លែងដែលម្ដាយទុកកាបូបលុយ ដែមានលុយចំនួន500$ក្នុងកាបូប អត់ឃេីញរួចស្រែកហៅស្ត្រីដែលជាជនសង្ស័យ មានឈ្មោះ ខួច វ័យ២០ឆ្នាំជាង មានឃេីញកាបូបម៉ាក់ខ្ញុំ ឱ្យខ្ញុំវិញមក ស្ត្រីឈ្មោះខួច ប្រកែចថាមិនបានយកទេ ក្មេងស្រីខាងលេីក៏ស្រែកសុំឱ្យអ្នកជិតខាងជួយឃាត់ខ្លួនគាត់ រួចខលទូរស័ព្ទទៅម្ដាយនិងរាយការណ៍ ប្រាប់សមត្ថកិច្ចមកឃាត់ខ្លួន។

ក្រោយពេលកេីតហេតុសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារបានមកដល់ ឃាត់នាំខ្លួនស្ត្រីជនសង្ស័យនិងស្ត្រីរងគ្រោះរួមទាំងកូនដែលឃេីញហេតុការណ៍ទៅសួរនាំនៅប៉ុស្តិ៍ជ្រោយចង្វារ៕

 

មតិយោបល់