កីឡាករ Edinson Cavani ត្រូវបានគេសង្ស័យថា អេស្ប៉ាញ អាចជាគោលដៅដែលគាត់ត្រូវទៅ។
ជាមួយនឹងកម្រិតដ៏ខ្ពស់របស់កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយ គឺកំពុងតែមានទំនាក់ទំនងជាមួយនឹងក្លិប Real Madrid ប៉ុន្តែ Chelsea Manchester City និង Paris Saint-Germain គឺកំពុងតែគិតលកលៃការឲ្យថ្លៃលើកីឡាករវ័យ ២៦ ឆ្នាំ រូបនេះដែរ។
កីឡាករ Cavani ជាមួយនឹងកិច្ចសន្យារបស់គាត់ដែលមាននាពេលបច្ចុប្បន្ននេះ មានតម្លៃ ៥៣ លានផោន នៅក្នុងក្លិប Napoli ។
ការរំពឹងលើការផ្លាស់ទីដែលអាចធ្វើទៅបាន ដើម្បីផ្លាស់ទៅកាន់ Bernabeu នោះ នៅពេលថ្មីៗនេះប្រភពព័ត៌មានជាច្រើនបានបញ្ជាក់ថា ខាងក្លិប Real Madrid បានផ្តល់តម្លៃខ្លួនយ៉ាងច្រើនជូនកីឡាកររូបនេះ ពោលគឺច្រើនជាងកីឡាករ Gonzalo Higuain ។
ទោះបីជាយ៉ាងនេះក្តី កីឡាករ Cavani បច្ចុប្បន្នកំពុងតែមានភារៈកិច្ចជាប់ខ្លួនជូនជាតិខ្លួននៅ Confederations Cup ក្នុងប្រទេសប្រេស៊ីល ។
កីឡាកររូបនេះបានឲ្យដឹងផងដែរថា គាត់មិនទាន់ដឹងនោះទេថា អេស្ប៉ាញជាក្លែងដែលគាត់ត្រូវទៅ និងផ្តល់ភាពស្រុកស្រួលដល់គាត់នោះ។លោកបានបន្តទៀតថា បាល់ទាត់នៅទីនេះគឺអស្ចារ្យណាស់សម្រាប់អ្នកគ្រប់គ្រា និងមានសេរីភាពច្រើនទៀតផង ប៉ុន្តែខ្ញុំមិនដឹងអ្វីដែលកើតឡើងនៅពេលខាងមុខនោះទេ៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/Napoli-v-Plzen-Edinson-Cavani_2900898_zps972f0bb4.jpg
មតិយោបល់