ព័ត៌មានជាតិ

សាហាវណាស់! ២នាក់ប្តីប្រពន្ធ ត្រូវជនដៃដល់លបធ្វើសកម្មភាពកាប់ប្រហាររបួសយ៉ាងធ្ងន់ធ្ងរ!

កណ្តាល: ករណីឃាតកម្មដ៏សាហាវមួយទៀតហើយបានកើតឡើង បន្ទាប់ពី២នាក់ប្តីប្រពន្ធដែលមានវ័យរៀងជ្រេបន្តិច ត្រូវបានជនសង្ស័យដែលជាឃាតករ ធ្វើសកម្មភាពកបកាប់និងចាក់ប្រហារ បណ្តាលឲ្យរបួសយ៉ាងធ្ងន់ធ្ងររួចរត់គេចខ្លួនបាត់ នៅសល់តែជនរងគ្រោះនៅក្នុងថ្លុកឈាម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី១៤ ភូមិអូតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវជនសង្ស័យជាឃាតករ កាប់ប្រហារខាងលើនេះមានឈ្មោះ ហ៊ុន យ៉ន ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរនិវត្តជន ស្នាក់នៅចំណុចកើតហេតុខាងលើ (របួសធ្ងន់ ជាប្តី) និងជនរងគ្រោះទី២ឈ្មោះ រុំ សាវី ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរលក់ដូ ស្នាក់នៅចំណុចកើតហេតុខាងលើ(របួសធ្ងន់ ជាប្រពន្ធ)។

រហូតមកទល់ពេលនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លួនជនដៃដល់ខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕

មតិយោបល់