ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណៈដែលមានរថយន្តដឹកដីមួយគ្រឿង បានក្រឡាប់សង្កត់តៃកុងរថយន្តបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចចំណោតលោកយាយម៉ៅ ជិតមន្ទីរគមនាគមន៍ខេត្ត ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះសង្ស័យបណ្តាលមកពី រថយន្តដាច់ហ្វ្រាំងទើបព្យាយាមកាច់ចង្កូតបំបុករបាំងទ្រូងផ្លូវដើម្បីទប់ល្បឿន តែបែរជាក្រឡាប់សង្កត់ស្លាប់តៃកុងតែម្តង៕
មតិយោបល់