ព័ត៌មានជាតិ

Corolla ស៊េរី ២០១៤ បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ (Video Inside)

​រយៈពេល ៦ ថ្ងៃ​មក​នេះ ប្រភេទ​រថយន្ត 2014 Toyota Corolla Sedan ត្រូវបាន​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ហើយ​ដែល​ជា​ជំនាន់​បន្ទាន់​សម័យថ្មី ។ 2014 Toyota Corolla Sedan ជា​ប្រភេទ រថយន្ត​ដែល​ទាក់ទាញ​ជាង​ស៊េរី​ចាស់​។​ប្រភេទ​រថយន្ត​នេះ​ដែរ ជា​ជំនាន់​ទី ១១ នៃ​រថយន្ត​របស់​ក្រុមហ៊ុន​តូ​យូ​តា ដែល​បាន​ចេញ​លក់​នៅលើ​ទីផ្សារ​តាំងពី​ឆ្នាំ ១៩៩៦​។​
​ជំនាន់ ២០១៤ នេះ មាន​រូបរាង​វែង និង​កៅអីអង្គុយ​រាង​ទាប ដែល​មើល​ស្រដៀង​នឹង​ប្រភេទរ​យន្ត​ប្រណាំង​។​

​។ រថយន្ត​នេះ​មាន​៣​ម៉ូ​ដែល​គឺ L, LE និង S ដែល​ម៉ូ​ដែល​ទាំង​៣​នេះ​មាន​កំលាំង​ម៉ាស៊ីន 132 1.8L រីឯ​ម៉ូ​ដែល Eco LE កំលាំង​ម៉ាស៊ីន​ឡើងដល់ 140 ដែល​មាន​កំរិត​ស៊ី​ស៊ាំ​ង​ត្រឹមតែ 100km អស់ 5.8L​។ Corolla ស៊េរី 2014 នេះ​បំពាក់​ដោយ​ពោង​សុវត្ថិភាព​ចំនួន​៨ មាន​អេក្រង់ Touchsreen មាន​កាមេរ៉ា​ក្រោយ និង​មាន Smart Key ទៀតផង​។​
​តែ​ទោះជា​យ៉ាងណា​សម្រាប់​តម្លៃ​ទីផ្សារ​ដែល​លក់​ចេញ នៅ​មិនទាន់​កំណត់​នៅ​ឡើយ​នោះទេ ថា​ថោក​ជាង ឬ​ថ្លៃ​ជាង​រថយន្ត​ប្រភេទ​ចាស់​នោះ​៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/2014-Toyota-Corolla-Interior_zps9e5ef7d7.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/HTC_One_vs_Samsung_Galaxy_S4/2014-Toyota-Corolla-Sedan_zps70579aaf.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/HTC_One_vs_Samsung_Galaxy_S4/2014-toyota-corolla-sedan-2_zps0d0f5cf1.jpg
https://i1272.photobucket.com/albums/y389/domneng/2013-04/HTC_One_vs_Samsung_Galaxy_S4/corollari-653-1368113924_zpsa1c95dd1.jpg
ទស្សនាវីដេអូ​ដូចខាងក្រោមនេះ៖

មតិយោបល់