ព័ត៌មានជាតិ

កម្ពុជា​ជា​តំបន់​ទាក់ភ្នែក​លេចធ្លោ​ជាមួយនឹង​ទីផ្សា​រលក់​គ្រឿងអលង្ការ​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​ដែល​បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី ១៣ ខែ មិថុនា ឆ្នាំ ២០១៣​ម្សិលមិញ​នេះ បានឲ្យដឹងថា មាន​តារា​ម៉ូ​ដែល​របស់​កម្ពុជា​ជាច្រើនរូប​បាន​ធ្វើ​ការបង្ហាញ​ត្បូង និង​គ្រឿងអលង្ការ ដ៏​មាន​តម្លៃ​របស់​កម្ពុជា លើក​ទី ៥ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​តាំង​ពិរ​ព័​រណ៍កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ​។​

​កម្មវិធី​នេះ​ដែរ​ចូលរួម​បង្ហាញ​ម៉ូត​ដោយ តារា​ម៉ូ​ដែល​កម្ពុជា ដោយ​មាន​អ្នកនាង​ច​ន ច័ន្ទ​លក្ខិណា ទឹម រដ្ឋា និង​តារា​ម៉ូ​ដែល​ជា​ច្រើន​រូប​ទៀត ដើម្បី​ដើរ​បង្ហាញ​ជាមួយនឹង​ត្បូង​ដ៏​មាន​តម្លៃ​របស់​កម្ពុជា​។​

​លោក ចប ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​កម្ពុជា​បាន​មាន​ប្រសា​ស​ថា កម្ពុជា​នឹង​ក្លាយជា​ទី​ទាក់ភ្នែក ជាមួយនឹង​ត្បូង និង​គ្រឿងអលង្ការ ដ៏​មាន​តម្លៃ ដែល​ជា​ទីផ្សារ​យ៉ាងសំខាន់​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ក្នុង​អ​នា​គត់​ដ៏​ខ្លី​ខាងមុខនេះ​៕
https://i1272.photobucket.com/albums/y389/domneng/Chile/CambodiaJellvery1_zpsca95ecb9.jpg
https://i1272.photobucket.com/albums/y389/domneng/Chile/CambodiaJellvery2_zpscdc07c9a.jpg
https://i1272.photobucket.com/albums/y389/domneng/Chile/CambodiaJellvery3_zps848b827b.jpg
https://i1272.photobucket.com/albums/y389/domneng/Chile/CambodiaJellvery4_zps702c7b32.jpg

មតិយោបល់