កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួនបានសហការជាមួយ Best Buy ក្នុងការបង្កើតនូវ Windows Store។

នៅក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា នៅក្នុងហាងរបស់ Best Buy ចំនួន ៥០០កន្លែងនៅសហរដ្ឋអាមេរិកគឺមាន Store របស់ Microsoft ទាំងអស់ ប៉ុន្តែនៅពេលនេះ មានមិនទាន់គ្រប់នោះទេ ដោយនៅពេលនេះ ទើបតែសាងសង់បានចំនួន ១០០កន្លែងប៉ុណ្ណោះ ហើយអនាគត ក្រុមហ៊ុន Microsoft នឹងពង្រីក Store ទាំងនោះទៅដល់ប្រទេសកាណដាបន្ថែមទៀត។
Store របស់ Microsoft ដែលមាននៅក្នុងហាងរបស់ Best Buy នេះ ក្រុមហ៊ុន Microsoft បាននិយាយថា ដាក់លក់តែ Windows Tablet , PC, Windows Phone, Microsoft Office និងឧបករណ៍៕
មតិយោបល់