មណ្ឌលគីរីៈ ពិតជាឈាមស្រែកស្បែកហៅមែន បន្ទាប់ពីឃាត់ខ្លួនជនដៃដល់ឈ្មោះទី តី ភេទប្រុស អាយុ១៩ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធករណីសម្លាប់នារីរងគ្រោះកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ហើយបញ្ជូនមកស្នងការរដ្ឋាននគរបានខេត្តមណ្ឌលគិរី ធ្វើការសួរ ជនដៃដល់បានសារភាពថា ខ្លួនត្រូវជាប្អូនថ្លៃរបស់នារីរងគ្រោះ ពេលដែលសម្លាប់នារីរងគ្រោះមិនមែនមានតែខ្លួមម្នាក់ឯងនោះទេ គឺមានជនដៃដល់ជាសាច់ថ្លៃខាងប្តីនារីរងគ្រោះម្នាក់ទៀត។
សូមរំឭកថា មូលហេតុឈានដល់ការសម្លាប់នារីរងគ្រោះ ដោយសារសុំស្រាផឹកមិនបាន ពីព្រោះខ្លួនដឹកថា នារីរងគ្រោះបានយកស្រា១លីត្រទៅលាក់ទុកនៅក្នុងព្រៃ ពេលនោះនារីរងគ្រោះមិនព្រមឲ្យ ហើយថែមទាំងបានជេប្រមាថរឿងជំពាក់លុយផងនោះ ក៏ទ្រាំមិនបានក៏នាំគ្នាធ្វើសកម្មភាពដោយសម្លាប់នារីរងគ្រោះតែម្តង។
បន្ទាប់ពីជនដៃដល់បានសារភាពសមត្ថកិច្ចស្នងការនគរបាលខេត្តមណ្ឌលគិរី បានចុះទៅចាប់ជនសង្ស័យម្នាក់ទៀត ដែលមានឈ្មោះ ខុម ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិខ្មែរ មានស្រុកកំណើតភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពុងចាម ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិឃុំកើតហេតុខាងលើ ហើយបានសារភាពថា ខ្លួនពិតជាបានរួមគ្នាសម្លាប់នារីរងគ្រោះមែន។
ការចុះឃាត់ខ្លួនជនសង្ស័យករណីឃាតកម្មនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងខេត្តមណ្ឌលគិរីទទួលបន្ទុកខាងព្រហ្មទណ្ឌ។ ក្រោយឃាត់ខ្លួនជនល្មើសទាំង២នាក់ ត្រូវបានបញ្ជូនមកតុលាការ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕


មតិយោបល់