ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រា ធ្លាក់ពីលើទូកចូលទឹកស្ទឹង បណ្ដាលឲ្យលង់ស្លាប់

កំពង់ធំ: កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨និង១៥នាទី មានករណីមនុស្សលង់ទឹកស្លាប់ ស្ថិតនៅភូមិសំបួរ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

១.ជនរងគ្រោះឈ្មោះ ចេង វី ភេទប្រុស អាយុ ៤៧ឆ្នាំ (សាកសពរកឃើញនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩)

មូលហេតុ៖ ជនរងគ្រោះស្រវឹងស្រាធ្លាក់ពីលើទូកចូលទឹកស្ទឹងបណ្តាលឲ្យលង់ស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះ ធ្វើកោសល្យវិច័យ និងកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់