ពោធិ៍សាត់ៈ គ្រោះថ្នាក់ចរាចរណ៍មួយ បង្ករឡើងដោយរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿងបើកខ្វះការប្រុងប្រយត្ន័ទៅបុកគូទរថយន្តមួយគ្រឿងទៀតនៅខាងមុខបណ្តាលឲ្យក្រឡាប់ រួចរថយន្តបង្ករបានបន្តល្បឿនទៅបុករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងទៀតនៅខាងមុខមួយគ្រឿងទៀតយ៉ាងពេញទំហឹង បណ្តាលឲ្យព្រូរថយន្តបង្ករ រងរបួសធ្ងន់បាក់ជើងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែករថយន្តរងការខូចខាតផ្នែកក្បាលរថយន្តស្ទើរទាំងស្រុង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទី ព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១៥៨-១៥៩ ក្នុងភូមិសារវន្ត័ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តហ៊ីយ៉ាន់ដាយ ៥តោនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B- 3951 បើកបរដោយបុរសម្នាក់ ក្នុងទិសស្របទិសគ្នាពីលិចទៅកើតទាំង៣គ្រឿង លុះបានមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបង្ករម៉ាក ហ៊ីយ៉ាន់ដាយយ៥តោន បានបើកបុកចំពីក្រោយរថយន្តហ៊ីយ៉ាន់ដាយ៥តោនដែលកំពុងបើកបរនៅខាងមុខ បណ្តាលឲ្យរថយន្តនោះក្រឡាប់ ផ្ងើជើងឡើងលើ ចំណែករថយន្តបង្ករខាងលើ បានបន្តល្បឿនជ្រុលចង្កូតទៅមុខបុកជាមួយនិងរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ៥តោនដូចគ្នាមួយគ្រឿងទៀត ចំពីមុខខ្លួនយ៉ាងពេញទំហឹង បណ្តាលឲ្យរងរបួសព្រូ រថយន្តរងរបួសខ្លួនបាក់ជើង ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋាន បានចុះមកធ្វើការពិនិត្យវាស់វែងដល់កន្លែងកើតហេតុ និងបាននាំយករថយន្តទាំង៣គ្រឿងខាងលើ យកមករក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់ ៕
មតិយោបល់