ព័ត៌មានជាតិ

ក្តីសង្ឃឹម​ថ្មី​ក្រោយ​ការជាប់ឆ្នោត​របស់​លោក Hassan Rouhani ប្រធានាធិបតី​ថ្មី​របស់​អ៊ីរ៉ង់​

​តេហ​រ៉ង់​៖ លោក​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​អ៊ីរ៉ង់​ដែល​ទើប​នឹង​ទទួលបាន​តំណែង Hassan Rouhani និង​ត្រូវបាន​គេ​ជឿជាក់​និង​សង្ឃឹម​ក្នុងការ​ធ្វើឲ្យមាន​ការផ្លាស់ប្តូរ​ជាច្រើន​នៃ​នយោបាយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​

​ក្តីសង្ឃឹម​សម្រាប់​ការបោះឆ្នោត​មួយ​នេះ​ត្រូវបាន​អ្នកវិភាគ​ជំនាញៗ​និង​មេដឹកនាំ​បណ្តាល​ប្រទេស​មួយចំនួន​បាន​សម្លឹង​ឃើញ​ក្រោយ​ការជាប់ឆ្នោត​របស់​លោក Hassan Rouhani ដែល​ទទួលបាន​ការគាំទ្រ​ដល់​ទៅ 50,7 ភាគរយ​នៃ​អ្នកបោះឆ្នោត​សរុប​ដែល​បង្ហាញឲ្យឃើញ​ពី​សារសំ​ខាន់​នៃ​វត្តមាន​របស់​លោក​សម្រាប់​ប្រទេសជាតិ​ទាំងមូល​។​

​ទាំង​អ្នកជំនាញ​និង​មេដឹកនាំ​អន្តរជាតិ​ជាច្រើន​ដែល​រួមមាន​ទាំង​លោក Ban Ki Moon និង​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​ដែល​បាន​បញ្ចេញ​ទស្សន​និង​គំនិត​វិជ្ជមាន​សម្រាប់​ការ​កាន់​តំណែង​របស់​លោក Rouhani ហើយ​ជឿជាក់​យ៉ាង​មុតមាំ​ក្នុង​ដំណោះស្រាយ​មួយ​បណ្តាលមកពី​ភាព​តានតឹង​នៃ​នយោបាយ​របស់​អ៊ីរ៉ង់​៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/2013611165820528734_20_zps0d79d559.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/HassanRouhani–621x414_zps21d3b8b4.jpg

មតិយោបល់