ក្រុមហ៊ុន Amazon បានបែងចែកការបញ្ជាទិញ PlayStation 4 ដោយបញ្ជាក់ប្រាប់អតិថិជនថា វាប្រហែលជាមិនអាចបំពេញតាមតម្រូវការទាំងអស់បានទេ សម្រាប់ថ្ងៃដំបូង។
Amazon បានដាក់នូវជម្រើសទីពីរ គឺ Standard Edition ដែលជំនួសឲ្យ Launch Edition ប៉ុន្តែសម្រាប់ Consoles ទាំងពីរគឺដូចគ្នាទេ ហើយការបញ្ជាទិញ នឹងមិនធានាថា អ្នកប្រើប្រាស់អាចទទួលបាននូវ Consoles នៅថ្ងៃដំបូងឡើយ ប៉ុន្តែយើងនឹងបញ្ជូនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ផងដែរថា តម្លៃក្នុងការបញ្ជាទិញ Sony PlayStation 4 គឺចាប់ពី 399 ដុល្លារសហរដ្ឋអាមេរិក ក្នុងខណៈដែល Xbox One គឺមានតម្លៃចាប់ពី 499 ដុល្លារសហរដ្ឋអាមេរិក៕
ព័ត៌មានជាតិ
មតិយោបល់