Galaxy S4 គឺជាម៉ូដែលមួយដែលក្រុមហ៊ុន Samsung ធ្វើការកាត់បន្ថយឲ្យចាកចេញពីកំដៅ ហើយលោកអ្នកនឹងទទួលបាននូវរឿងថ្មីមួយទៀង ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខ វាជាម៉ូដែលថ្មីមួយ ដែលនឹងទទួលបាននូវការចាប់អារម្មណ៍ជាងម៉ូដែលមុនៗ។
លោក JK Shin ជាសហប្រធានផ្នែកប្រតិបត្តិក្រុមហ៊ុនSamsung បានប្រប្រាប់សារព័ត៌មាន Reuters ថា ក្រុមហ៊ុនមានគម្រោងផលិតទូរស័ព្ទម៉ូដែល Galaxy S4 ថ្មីមួយទៀត ដែលដំណើរការដោយ LTE-Advanced Technology ដោយផ្តល់នូវល្បឿនលឿងជាង 4G ធម្មតាពីរដង។
យោងតាមលោក Shin បញ្ជាក់បបន្ថែមថា ទូរស័ព្ទអាចចាប់ផ្តើមលក់ដំបូងនៅកូរ៉េខាងត្បូងមុខបំណាច់ខែនេះ ហើយវាដំណើរការជាមួយនឹង Qualcomm Processor៕
មតិយោបល់