ព័ត៌មានជាតិ

Google បង្ហាញ​បាឡុង​សម្រាប់​ផ្តល់​អ៊ីនធើណែត​ដល់​​តំបន់​ឆ្ងាយៗ​នៃ​ពិភពលោក

Google បង្ហាញ​បាឡុង​សម្រាប់​ផ្តល់​អ៊ីនធើណែត​ដល់​​តំបន់​ឆ្ងាយៗ​នៃ​ពិភពលោក
Google បង្ហាញ​បាឡុង​សម្រាប់​ផ្តល់​អ៊ីនធើណែត​ដល់​​តំបន់​ឆ្ងាយៗ​នៃ​ពិភពលោក

ក្រុមហ៊ុន Google បាននឹងកំពុងធ្វើការសាល្បងទៅលើគម្រោងក្នុងការផ្តល់នូវអ៊ីនធើណែតដល់មនុស្ស​រាប់លានអ្នកដែលនៅតំបន់ឆ្ងាយដាច់ស្រយាលនៃពិភពលោក ដោយប្រើបាឡុង (Balloons) ខ្នាតយក្ស​ដែលស្ថិតនៅក្នុងបរិយាកាសរបស់ផែនដី។ ការអភិវឌ្ឍន៏ទៅលើគម្រោងនេះដោយអ្នកជំនាញនៅក្នុង​ Top Secret X Lab នឹងត្រូវបានដាក់ឈ្មោះថា Project Loon ហើយសម្រាប់បាឡុងចំនួន 30​ត្រូវបានបង្ហាញ​កាលពីថ្ងៃសៅ ទី 15 មិថុនា នៅក្នុងប្រទេស New Sealand ជាផ្នែកមួយនៃការសាល្បង។

គួរបញ្ជាក់ផងដែរថា បាឡុងនីមួយៗមានអង្កត់ផ្ចិតប្រវែង 15 ម៉ែត្រ និងបង្ហោះកំពស់ប្រមាណ 20 គីឡូម៉ែត្រ​ពីផែនដីផងដែរ៕

មតិយោបល់