ព័ត៌មានជាតិ

Microsoft បញ្ចុះតម្លៃ Surface ព្រោះ​លក់​មិន​ដាច់​

កាលពី​សប្ដាហ៍​មុន ក្រុមហ៊ុន Microsoft បាន​និយាយថា នឹង​ផ្ដល់ជូន Surface RT ជាង ១​ម៉ឺន​គ្រឿង​ដល់​លោកគ្រូ​-​អ្នកគ្រូ​នៅតាម​សាលា ប៉ុន្តែ​មិនបាន​បញ្ជាក់ថា​សាលា​ណាមួយ​នោះទេ ព្រមជាមួយ​គ្នា​នោះ​ក៏បាន​បញ្ជាក់ថា​លក់​បញ្ចុះតម្លៃ​ទៀតផង​។​
​ដោយឡែក នៅពេលនេះ ក្រុមហ៊ុន Microsoft បានរៀបចំ​កម្មវិធី​ថ្មី​ដោយ​លក់​បញ្ចុះតម្លៃ Surface RT សម្រាប់​សាលា​ទាំងអស់​ដែលមាន​បំណង​ចង់​ទិញ Tablet របស់ Microsoft​។​
​ក្រុមហ៊ុន Microsoft បានប្រកាសថា នឹង​លក់​បញ្ចុះតម្លៃ Surface RT ចំនួន ៥០​ភាគរយ សម្រាប់​សាលា​រដ្ឋ និង​ឯកជន ដែល​ចាប់អារម្មណ៍ ហើយ​កម្មវិធី​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២៤​ខែមិថុនា ដល់​ថ្ងៃទី​៣១​ខែសីហា ឆ្នាំ ២០១៣​។​
​កាលពី​ត្រីមាស​ទី​១ ក្រុមហ៊ុន Microsoft លក់ Tablet បាន​សរុប​ចំនួន ៩០​ម៉ឺន​គ្រឿង ដែល​នេះ​ជា​តួលេខ​មួយ​តិច​បំផុត​បើ​ធៀប​នឹង Samsung និង Apple​។​
​ក្រុមអ្នកវិភាគ​បានលើកឡើង​ថា ក្រុមហ៊ុន Microsoft ប្រហែលជា​លក់ Tablet របស់ខ្លួន​មិន​ដាច់​ទើប មានកម្ម​វិធី​ពិសេស​លក់​បញ្ចុះតម្លៃ​ដល់​សាលា ព្រោះ​មានតែ​ការធ្វើ​បែបនេះ​នោះទេ ទើប​អាច​លក់ Tablet ឲ្យ​បាន​ចំនួន​ច្រើន​បាន​៕

surface-rt

មតិយោបល់