ព័ត៌មានជាតិ

មៀម​ពីរ​ផ្សេងគ្នា រស់នៅ​ក្នុង​សម្បុក​តែ​មួយ​ធ្វើ​ឲ្យ​អ្នកទេសចរ​ភ្ញាក់ផ្អើល​

​ទោះបីជា​វា​មាន​លក្ខណៈ​ដាច់​ដោយឡែក​ពីគ្នា ដោយ​ខុស​ទាំង​ទំហំ​ខ្លួន និង ទម្លាប់​រស់នៅ តែ​សត្វ​មៀម​ពីរ​ក្បាល​ដ៏​ចម្លែក​នេះ ដែល​រស់នៅ​ក្នុង​សួន​សត្វ Park Ecological Golday បែរ​ជា​រស់នៅ​ជាមួយ​នឹង​គ្នា​យ៉ាង​សុខដុម​ជាមួយនឹង​គ្នា​។​
​ក្តីស្រលាញ់​មិន​គិត​ពី​អាយុ​នោះទេ រឿង​នេះ​មិន​ត្រឹមតែ​មាន​នៅក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​តែ​ប៉ុណ្ណោះ​នោះទេ តែ​សត្វ​ក៏​វា​មាន​លក្ខណៈ​ដូច​នេះដែរ​។​

​ទោះបីជា​ប្រភេទ ផ្សេងគ្នា ដោយ​ខុស​ទាំង​ទំហំ​រាងកាយ ប៉ុន្តែ​គូស្នេហ៍​បក្សី​មៀម​នេះ នៅតែ​បន្ត​រស់នៅ​ជាមួយនឹង​គ្នា​នៅ Park Golday ប្រទេស​អាល្លឺម៉ង់ ដោយ​ភាពសប្បាយ​រីករាយ​ទាំងអស់គ្នា​។​
​លោក Martin Wehrle ដែល​ជា​បសុសត្វ​បាន​និយាយថា បន្ទាប់​ពី​ការចែករំលែក ទាក់ទិន​នឹង​រឿង​បុព្វ​ជន ឬ​ជីដូន​ជីតា​នោះ សត្វ​មួយគូ​នេះ មិន​អាច​ញែក​ចេញ​ពី​គ្នា​បាន​នោះទេ​។​

​ខណៈ​ដែល​សត្វ​មៀម​មាន​ត្រចៀក​វែង និង​ប្រភេទ​ធម្មតា ដែល​អ្នកវិទ្យាសាស្ត្រ​ហៅថា Strix Otus ដែល​មាន​កម្ពស់ ១២ សង់ទីម៉ែត្រ ដែល​ខ្ពស់​ជាង​ពាក់កណ្តាល​នៃ​ប្រភេទ​សត្វ​មៀម​ផ្សេងទៀត ។ ចំណែក​សត្វ​មៀម​ញី អ្នកវិទ្យាសាស្ត្រ​ហៅថា Strix nebulosa ។​បើ​យោង​ទៅ​តាម​ការសង្កេតរ​បស់​លោក Wehrle បាន​ឲ្យដឹងថាស​ត្វ​មៀម​ដែល​មាន​ត្រចៀក​វែង វា​គឺ​មាន​ការភ័យខ្លាច​ណាស់ ចំពោះ​សត្វ​ផ្សេង​ទៀត​ដែល មក​កៀក​នឹង​វា ។​

​តែ​ទោះជា​យ៉ាងណា​សត្វ​មៀម​មួយគូ​ដែលមាន​ទំហំ និង​រូបរាង​ខុសគ្នា ពោល​គឺ​ពូជ​ផ្សេងគ្នា បែរ​ជា​រស់នៅ​ជាមួយ​នឹង​គ្នា ដែល​ធ្វើឲ្យ​អ្នកទេស​ចរមាន​ការភ្ញាក់ផ្អើល ដោយ​ប្លែក​អារម្មណ៍​ចំពោះ​មៀម​នេះ ខណៈ​ដែល​ទៅ​ទស្សនា​នៅ​សួនសត្វ​ខាងលើ​៕
https://i1272.photobucket.com/albums/y389/domneng/af/130618_1cu-4f784_zpse2192f7c.jpg

មតិយោបល់