ព័ត៌មានជាតិ

សិស្សវិទ្យាល័យព្រែកព្នៅ និងសិស្សវិទ្យាល័យសំរោង ឆក់ទូរសព្ទអាចារ្យវត្ត កម្មពាររត់មិនរួច ជាប់ខ្នោះទាំង២នាក់

ភ្នំពេញៈ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយដេញប្រផាប់ចាប់ប្រផីងបានភ្លាមៗបន្ទាប់ពីពួកជនសង្ស័យធ្វើសកម្មភាពឆកទូរសព្ទដៃម៉ាកសាំសុងពីអាចារ្យវត្តខ្ទរបានសម្រេច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីចំណុចផ្លូវជាតិលេខ៦ កែងផ្លូវឈ្នះឈ្នះ ភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទី១ឈ្មោះ ឡូត សុផាត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សវិទ្យាល័យព្រែកព្នៅ ស្នាក់នៅផ្ទះគ្មានលេខ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យទី២ឈ្មោះ ព្រុំ វិចារ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្សវិទ្យាល័យសំរោង ស្នាក់នៅផ្ទះគ្មានលេខ ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(មានសារធាតុញៀន)។

អ្នកទាំង២ជិះម៉ូតូម៉ាកហុនដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CX 2805។

ចំណែកជនរងគ្រោះឈ្មោះ តូច សុផល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរអាចារ្យវត្តខ្ទរ ស្នាក់នៅក្នុងវត្តខ្ទរភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1W-3581។
ទូរសព្ទដែលជនសង្ស័យឆក់នោះម៉ាកសាំសុងហ្គាឡាក់ស៊ី។

ប្រភពពត៌មានពីជនរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុគាត់បានធ្វើដំណើរដោយជិះម៉ូតូម្នាក់ឯងទិសដៅពីលិចទៅកើតតាមផ្លូវឈ្នះឈ្នះ ខណៈមកដល់ចំណុចកើតហេតុជនសង្ស័យមានគ្នា២នាក់បានជិះម៉ូតូមួយគ្រឿងគ្នា២នាក់ធ្វើសកម្មភាពឆក់ទូរសព្ទរបស់គាត់ភ្លាមៗនោះគាត់បានទៅប្តឹងសមត្ថកិច្ចឲ្យជួយដេញចាប់ជនសង្ស័យបានតែម្តង។

ក្រោយកើតហេតុជនសង្ស័យទាំង២នាក់និងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់