កូនខ្លាដែលត្រូវបានមេបោះបង់ចោល ត្រូវទទួលបានទឹកដោះចិញ្ចឹមរាងកាយពីពពួកសត្វឆ្កែ Pug ញី ២ ក្បាល ។នេះជារឿងដ៏ចម្លែកមួយដែរ ដែលកូនខ្លា ដែលយកម្តាយជាសត្វឆ្កែនោះ។
កើតនៅក្នុងសួនសត្វ Oktyabrsky នៅ Sochi ស្ថិតនៅឆ្នេរសមុទ្រខ្មៅ នៃភាគខាងលិច នៃប្រទេសរុស្ស៊ី កូនខ្លាជាច្រើនក្បាលត្រូវបានបានគេយកមកចិញ្ចឹម ដោយដាក់កំប៉ុងទឹកដោះគោឲ្យប៉ៅ ព្រោះតែមេវាបោះបង់ចោលនោះ។
ដោយសំណាងល្អ កូនខ្លាដំបងដែលកំព្រាមេ ត្រូវបានស្វែងរកសំបុកថ្មី និងជាសមាជិកពូជសត្វស្វែងគ្នា ដោយគ្មាននរណាម្នាក់ដឹងថា មេថ្មីរបស់វាគឺជាប្រភេទឆ្កែ Pug សោះឡើយ។
រូបរាងប្រភេទសត្វឆ្កែ Pug គឺខ្លី ដោយមានមុខជ្រីវជ្រួញ និងកន្ទុយខ្លី និងមានមាឌរាងកន្តាញ់។
ទោះបីជាពូជផ្សេងគ្នា មេថ្មីរបស់សត្វខ្លាដំបងនេះ បានយល់ព្រមឲ្យកូនខ្លួនដែលជាសត្វខ្លា នោះ ប៉ៅដោះ និងរស់នៅជាមួយនឹងគ្នាយ៉ាងប្រសើរទៀត។
របាយការណ៍ចុងក្រោយ មកនេះបានឲ្យដឹងថា ឆ្កែ ប្រភេទ Pug នេះ មានទំហំរូបរាងតែ ១ ភាគ ១០ នៃសត្វខ្លាតែប៉ុណ្ណោះ។ប៉ុន្តែសត្វឆ្កែជាមេនេះ នៅតែមានមោទនៈភាព ធ្វើជាតួនាទីមេរបស់គេ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមក គេឃើញសត្វខ្លានេះ មានរូបរាងធំប្លែក ដោយទទួលបានទឹកដោះពីសត្វឆ្កែ និងសារធាតុចិញ្ចឹមផ្សេងទៀត៕
https://i1272.photobucket.com/albums/y389/domneng/af/Tiger1_zpsf2cad931.jpg
https://i1272.photobucket.com/albums/y389/domneng/af/Tiger2_zps8a681cd4.jpg
https://i1272.photobucket.com/albums/y389/domneng/af/Tiger3_zps32bc83c2.jpg
https://i1272.photobucket.com/albums/y389/domneng/af/130619_nuoiho2-7107f_zps13d1bc5f.jpg
មតិយោបល់