ព័ត៌មានជាតិ

អុញនោះ! បុរសពីរនាក់ធ្វើចុងភៅមិនកាក់កប បែកគំនិតជាប់ពាក់ព័ន្ធនឹងករណីចោរកម្ម

ព្រះសីហនុ: កាលពីថ្ងៃទី០៦ ខែឧសភានេះ កម្លាំងជំនាញស្នងការនគរបាលខេត្ត ចុះការពារកោះរ៉ុងសន្លឹម បានសហការណ៍ ជាមួយកម្លាំងមូលដ្ឋាន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនស័ង្សចំនួន ០២នាក់ ដែលពាក់ព័ន្ធក្នុងករណីចោរកម្ម លួចកុំព្យូទ័រលែតថប និងកាំមេរ៉ាថតរូបរបស់ជនបរទេស កាលពីថ្ងៃទី២៥ និង២៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ។

ជនសង្ស័យពីរនាក់ ទី១.ឈ្មោះ ភិន ថូ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ចុងភៅ និងទី២.ឈ្មោះ ផេង ស្រិន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ជំនួយការចុងភៅ អ្នកទាំងពីរស្នាក់នៅ និងធ្វើការ ក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ។

ជនរងគ្រោះមានគ្នាពីរនាក់ ទី១.ឈ្មោះ CLANCY ROS BASIL អាយុ ៦៦ ឆ្នាំ ជនជាតិអៀកឡង់ បានបាត់បង់កាំមេរ៉ាថតរូប ម៉ាកស៊ូននី a5100 ពណ៌ខ្មៅ ០១គ្រឿង កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ និង២.ឈ្មោះ SERGHINI AMMED អាយុ ៦៦ឆ្នាំ បានបាត់បង់កុំព្យូទ័រលែតថប មេកប៊ុកប្រូ ពណ៌ទឹកប្រាក់ ០១គ្រឿង កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧ ។

ក្រោយឃាត់ខ្លួនបាន សមត្ថកិច្ចបានដកហូតវត្ថុតាងបាន កុំព្យូទ័រលែតថប មេកប៊ុកប្រូ ពណ៌ទឹកប្រាក់ ០១គ្រឿង,កាំមេរ៉ាថតរូប ម៉ាកស៊ូននី ពណ៌ខ្មៅ ០១គ្រឿង, ទូរស័ព្ទដៃ ម៉ាក ណូគា ០២គ្រឿង (១ពណ៌ស, ១ពណ៌ខ្មៅ)។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ៕

មតិយោបល់