ព័ត៌មានជាតិ

សហគ្រិន​អ្នក​វិនិយោគិន​ជនជាតិ​ចិន​និង​អ៊ឺរ៉ុប​ជាង 300 នាក់​នឹង​ជួបជុំគ្នា​ក្នុង​ទីក្រុង​ប៉ារីស​នា​សបា្តហ៍​ក្រោយ​

​ប៉េកាំង​៖​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​បានឲ្យដឹង​ថា​ទីក្រុង​ប៉ារី​សនឹង​ក្លាយជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​ខ្នាត​អន្តរជាតិ​មួយ​ដែល​នឹង​មាន​វត្តមាន​អ្នកជំនួញ​ជនជាតិ​ចិន​និង​អ៊ឺរ៉ុប​ដល់​ទៅ​ជាង 300 នាក់​នា​សប្តាហ៍​ក្រោយ​។​កិច្ចប្រជុំ​នេះ​ត្រូវបាន​គេ​ហៅថា International Capital Conference(ICC) ដែល​វា​ជា​លើក​ទី​បួន​ហើយ​ដែល​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​ហើយ​គោលបំណង​ធំ​គឺ​ការ​រឹត​សម្ព័ន្ធ​មិត្តភាព​និង​ការផ្លាស់ប្តូរ​ទស្សនៈ​វិស័យ​រវាង​សហគ្រិន​ដែល​បាន​ចូលរួម​។​

​កិច្ចប្រជុំ ICC នឹង​ត្រូវ​ធ្វើឡើង​នា​ថ្ងៃទី 24 និង 25 មិថុនា​ដែល​វា​បាន​ផ្តល់​ឱកាស​ដល់​សហ​គ្រិន​ជនជាតិ​ចិន​និង​អ៊ឺរ៉ុប​បាន​ជួបជុំ​គ្នា​និង​ពិភាក្សា​គ្នា​ទៅលើ​ប្រធានបទ​មួយ​ចំនួន​ដូចជា​ហិរញ្ញវត្ថុ​ការបណ្តាក់ទុន​យុទ្ធសាស្ត្រ​បង្កើន​ទីផ្សារ​ការកែប្រែ​ទីផ្សារ​និង​ប្រែក្លាយ​ឱកាស​ជួបជុំ​នេះ​ទៅ​ជា​ឱកាស​ស្វែងរក​ដែគូ​វិនិយោគលើ​មុខ​អាជីវកម្ម​ថ្មីៗ​បន្ថែមទៀត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ការប្រជុំ​លើក​នេះ​ធ្វើឡើង​ក្រោយពេល​ដែល​ត្រូវបាន​គេ​មើលឃើញ​ថា​ទំនាក់ទំនង​នៃ​ការធ្វើ​អាជីវកម្ម​ជាមួយ​គ្នា​រវាង​ចិន​និង​អ៊ឺរ៉ុប​ហាក់​មាន​គម្លាត​ឆ្ងាយ​គ្នា​បន្តិច​ហើយ​ត្រូវបាន​គេ​ជឿជាក់​ថា​វា​នឹង​ក្លាយជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធិភាព​មួយ​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/23163025ujo2_zps5881154b.jpg

មតិយោបល់