ព័ត៌មានជាតិ

សេត​វិមាន​តែងតាំង​អ្នកស្រី Nicole Wong ជា​អនុប្រធាន​បច្ចេកទេស​

​អ្នកស្រី Nicole Wong បាន​ចូល​បម្រើ​ការងារ​នៅក្នុង​បណ្ដាញ​សង្គម Twitter កាលពី​ខែវិច្ឆិកា ឆ្នាំ ២០១២ កន្លងទៅ ស្រាប់តែ​នៅពេលនេះ White House (​សេត​វិមាន​) បានប្រកាស​តែងតាំង​អ្នកស្រី​ជា​អនុប្រធាន​បច្ចេកទេស​ទៅវិញ​។​
​យោងតាម​គេហទំព័រ Business Insider ចុះផ្សាយ​នៅ​ថ្ងៃទី​២០​ខែមិថុនា ឆ្នាំ ២០១៣ ម្សិលមិញ នេះ បាន​ឲ្យ​ដឹងថា អ្នកស្រី Nicole Wong ដែលជា​ប្រធាន​ផ្នែក​ច្បាប់​នៅក្នុង​បណ្ដាញ Twitter ត្រូវបាន​សេត​វិមាន​ប្រកាស​តែងតាំង​ជា​អនុប្រធាន​បច្ចេកទេស ដែល​ត្រូវ​ធ្វើការ​ជាមួយ​លោក Todd Park ប្រធាន​បច្ចេកទេស នៅក្នុង​សេត​វិមាន​។​
​គួរបញ្ជាក់​ផងដែរ​ថា អ្នកស្រី Wong ធ្លាប់ជា​អតីត​បុគ្គលិក​របស់​ក្រុមហ៊ុន Google ដោយ​អ្នកស្រី​ចំណាយពេល​អស់​ជាច្រើន​ឆ្នាំ នៅក្នុង​ស្ថាប័ន Youtube៕

nicole-wong

មតិយោបល់