សម្រាប់ World Cup 2014 ដែលមានប្រទេស ប្រេស៊ីលធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមនៅថ្ងៃទី ១២ ខែ មិថុនា និងបញ្ចប់នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៤។ នេះជាលើកទី ២ ហើយសម្រាប់ប្រទេសនេះដែលទទួលបានព្រឹត្តិការណ៍ ធំ ៤ ឆ្នាំម្តង ក្នុងពិភពបាល់ទាត់។
ព្រឹត្តិការណ៍ World Cup ចាប់ផ្តើមដំបូងនៅឆ្នាំ ១៩៥០ ហើយវាត្រូវបានប្រារព្ធធ្វើជាលើកដំបូងនៅ អាមេរិកខាងត្បូង តាំងពីឆ្នាំ ១៩៧៨។
សម្រាប់ប្រេស៊ីលដែលជាម្ចាស់ផ្ទះ ក្នុងឆ្នាំ ២០១៤ ខាងមុខនេះ មាន ១២ ទីក្រុង នឹងទទួលការប្រកួត ខណៈដែលការប្រកួតផ្តាច់ព្រ័ត្រដើម្បីលើកពាន នៅពហុកីឡដ្ឋាន Maracana Stadium ដែលស្ថិតនៅក្នុងទីក្រុង Rio de Janeiro ដែលជាពហុកីឡដ្ឋានបានសម្ពោធតាំងពីឆ្នាំ ១៩៥០ នោះ។
នៅខាងក្រោមនេះគឺជាទីក្រុងដែល ដាក់ឲ្យប្រកួត World Cup 2014 ក្នុងប្រទេសប្រេស៊ីល៖
• Sao Paulo
• Rio de Janeiro
• Belo Horizonte
• Porto Alegre
• Brasilia
• Cuiaba
• Curitiba
• Fortaleza
• Manaus
• Natal
• Recife
• Salvador
https://i1272.photobucket.com/albums/y389/domneng/Bang/brazil-worldcup-2014_zpsb28b77fa.jpg
មតិយោបល់