ព័ត៌មានជាតិ

កីឡាករ David Beckham បាន​សរសេរ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ចូលរួម​ការសោកស្តាយ​និង​ការ​សូមទោស​ការរង​របួស​នៃ​អ្នក​គាំទ្រ​របស់​ខ្លួន​ (Video Inside)

​នៅក្នុង​ប្លក់​ទំព័រ​មួយ​របស់​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស David Beckham បាន​សរសេរ​រៀបរាប់​ពី​ការចូលរួម​សោកស្តាយ​ចំពោះ​សារព័ត៌មាន​ដែល​បាន​ផ្សាយ​ពី​ការរង​របួស​មនុស្ស​ទាំង​អស់ 7 នាក់​គឺ​ដោយសារ​ការគាំទ្រ​ចំពោះ​ការមកដល់​របស់​កីឡាករ​រួប​នេះ​នៅ​សាកលវិទ្យាល័យ Tongji ទីក្រុង​សៀង​ហៃ​កាលពី​ថ្ងៃ​ម្សិលមិញ​។​ក្នុង​ចំណោម​អ្នករងគ្រោះ​មាន 3 នាក់​ជា​ប៉ូលីស 2 នាក់​ជា​សន្តិសុខ​សាកលវិទ្យាល័យ​និង 2 នាក់​ជា​និស្សិត​ដែល​មាន​ម្នាក់​ជា​ជនជាតិ​ជប៉ុន​។​

​ហេតុការណ៍​គឺ​បណ្តាលមកពី​ការរត់​ជាន់​គ្នា​ពី​សំណាក់​មនុស្ស​ដល់​ទៅ​ជាង​មួយ​ពាន់​នាក់​នៅក្នុង​កីឡាដ្ឋាន​មួយ​កន្លែង​របស់​សាកលវិទ្យាល័យ Tongji ដោយ​ពួកគេ​បាន​ព្យាយាម​បំបែក​ទ្វារ​របាំង​ហើយ​នាំគ្នា​រត់​ចូលមក​ក្នុង​កីឡាដ្ឋាន​ដើម្បី​ចង់​ឃើញ​កីឡាករ Beckham ដោយផ្ទាល់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ភ្លាមៗ​ព្រឹតិ្តការណ៍​នោះ​ក៏​ត្រូវបាន​រំសាយចោល​ដែរ​ខណៈ​ដែល​ទស្សនកិ​ច្ច​របស់ Beckham គឺ​មាន​ទៅ​ដល់ 7 ថ្ងៃ​នៅក្នុង​ប្រទេស​ចិន​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ពី​លី​កបាល់​ទាត់​កំពូល​របស់​ចិន Chinese Super League ៕​
https://i1272.photobucket.com/albums/y389/domneng/Bang/DavidBeckham1_zps20cd6eae.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/DavidBeckham3_zpsa5d3b6f5.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/DavidBeckham2_zpsc2297361.jpg
ទស្សនាវីដេអូ ឃ្លិប​ខាងក្រោមនេះ​៖

មតិយោបល់