ព័ត៌មានជាតិ

កូរ៉េខាងជើង​ស្វែងរក​វិធី​ក្នុង​ការដក UN ពី​ជម្លោះ​ឧបទ្វីប​កូរ៉េ​

​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហូរ​ដែល​ចុះ​នៅ​ថ្ងៃ​ទី ២២ ខែ មិថុនា ឆ្នាំ ២០១៣ នេះ​បានឲ្យដឹងថា កូរ៉េខាងជើង​ស្វែងរក​វិធី​ក្នុង​ការដក​យូ​អិន​ពី​ជម្លោះ​ឧបទ្វីប​កូរ៉េ​ដោយ​ចោទ​ថា​អាមេរិក​ជា​អ្នក​នៅ​ពីក្រោយ​ប៉ុណ្ណោះ​.។

​លោក Sin Son Ho អ្នកតំណាង​អចិន្ត្រៃយ៍​ឲ្យ​កូរ៉េខាងជើង​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ចូលរួម​នៅក្នុង​ស​ន្និសិទ​កាសែត​មួយ​ដែល​បាន​ធ្វើឡើង​នៅក្នុង​ទី​ស្នាក់​កណ្តាល​អង្គការសហប្រជាជាតិ​នៅក្នុង​ទីក្រុង​ញូវយ៉ក​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ម្សិលមិញ​។​

នៅក្នុង​ឧិ​កាសធ្វើ​សន្និសិទ​កាសែត​លោក Son Ho បាន​ប្រកាស​ប្រាប់​ពី​ឆន្ទៈ​របស់​ភាគី​កូរ៉េខាងជើង​ក្នុង​ការស្នើរ​ឲ្យមាន​ការបញ្ឈប់​ទាំងស្រុង​នៃ​ភារៈកិច្ច​របស់​អង្គការសហប្រជាជាតិ​លើ​ជម្លោះ​នៃ​ឧបទ្វីប​កូរ៉េ​ដោយ​ខ្លួន​បាន​ពិនិត្យឃើញ​ថា​យូ​អិន​ហាក់ដូចជា​មិន​មាន​សមត្ថភាព​ផ្ទាល់​ខ្លួន​ហើយ​អ្វីៗ​ដែល​យូ​អិន​ប្រឹង​ធ្វើ​គ្រាន់តែ​ដោយ​ស្ថិត​ក្រោយ​សំពាធ​និង​ការបង្គាប់បញ្ជា​ពី​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​៕​
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Korea1_zps0a13c432.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Korea3_zps563fd30b.jpg
https://i1272.photobucket.com/albums/y389/domneng/Andy%20Lau/Korea2_zps1b94f178.jpg

មតិយោបល់