ព័ត៌មានជាតិ

លេខ ១០ របស់ Barcelona កីឡាករ Fati រកគ្រាប់បានជាលើកដំបូងក្រោយអវត្តមានជាង ១០ខែ

បរទេស៖ កីឡាករខ្សែប្រយុទ្ធស្លាបអេស្បាញ Ansu Fati វ័យទើបតែ១៨ឆ្នាំទីបំផុតគឺអាចរកគ្រាប់បាល់ជាលើកដំបូងរបស់ខ្លួនហើយគិតចាប់តាំងតែពីពេល១០ខែសម្រាប់ព្យាបាលរបួសក្នុងរយៈពេលត្រឹមតែ១០នាទីចុងក្រោយនិងក្នុងនាមជាកីឡាករលេខ១០ថ្មីរបស់ក្លឹបផងនោះ។

គ្រាប់បាល់ទី៣នៃការប្រកួតរវាង Barcelona និង Levante បានជួយឲ្យក្លឹបទទួលបាន៣ពិន្ទុងាយៗក្នុងការប្រកួតហើយក៏បានធ្វើឲ្យកីឡាកររូបនេះស្ទើរស្រក់ទឹកភ្នែកផងពីព្រោះថាវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍រំភើបរបស់គាត់ខ្លាំងពេក។

គួរឲ្យដឹងដែរថា Fati បានអវត្តមានចាប់តាំងតែពិខែវិច្ឆិកាក្រោយទទួលរងរបួសធ្ងន់ធ្ងរពេលប៉ះជាមួយនឹងក្រុម Real Betis ហើយត្រូវធ្វើការវះកាត់ដល់ទៅ៤ដងនិងសម្រាកព្យាបាលរបួសជាង១០ខែមុនពេលត្រឡប់មកវិញនិងទទួលបានអាវលេខ១០របស់ក្លឹបផងបន្ទាប់ពីLionel Messi៕

មតិយោបល់