ព័ត៌មានជាតិ

ខ្សែប្រយុទ្ធ​ក្លិប Parma កីឡាករ Ishak Belfodil ល្បី​ថា​មកកាន់​ក្លិប Inter Milan ?

​ខ្សែប្រយុទ្ធ​របស់​ក្លិប Parma កីឡាករ Ishak Belfodil បាន​បង្ហើប​ឲ្យដឹងថា កំពុងតែ​បំបែក​ខ្លួន ក្នុង​ការផ្លាស់​ទី ទៅកាន់​ក្លិប Inter Milan នៅ​រដូវ​កាល​ក្តៅ​នេះ​។​

​កីឡាករ Belfodil វ័យ ២១ ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ដល់ fcinternews ថា ឥឡូវនេះ​ខ្ញុំ​កំពុង​សម្រាក​នៅ Dubai និង បន្ទាប់មក​នឹង​ធ្វើការ​ត្រលប់​ទៅ​កាន់ អ៊ីតាលី​។​លោក​បាន​បន្តថា លោក​បាន​ប្រាប់​ដល់​ភ្នាក់ងារ​របស់​លោក​ផងដែរ​ថា ត្រូវតែ​និយាយ​អ្វី​ដែល​ពិតប្រាកដ និង​រហូតមក​ទល់​នឹង​ពេនេះ​នៅ​មិនទាន់​បាន​ការពិ​ភា​ក្សា​ណាមួយ​នោះ​ទេ​។​លោក​បាន​បន្ថែមទៀតថា ក្លិប Inter Milan ជា​ក្លិប​ដ៏​អស្ចារ្យ​ណាស់ និង​មាន​ប្រវត្តិសាស្ត្រ​យ៉ាង​ល្អ តើ​នរណា​មិន​ចង់​លេងឲ្យ​ក្លិប​ពួកគេ​ទៅ​?

​កីឡាករ Ishak Belfodil មកកាន់​ក្លិប Parma កាលពី​ឆ្នាំ ២០១២ ខណៈពេល​ដែល​ចេញពី​ក្លិប Lyon តែ​ជុំវិញ​នៃ​បញ្ហា​នេះ​នៅ​មិន​ទាន់​ប្រាកដ​ថា​យ៉ាងម៉េច​យ៉ាង​ម៉ា​នៅឡើយ​៕​
https://i1272.photobucket.com/albums/y389/domneng/Ailya/Ishak-Belfodil-celeb-Chievo-v-Parma_2888775_zps860b3e8f.jpg

មតិយោបល់