ប្រទេសអ៊ីរ៉ង់និងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនត្រូវបានក្លាយជាប្រធានបទយ៉ាងក្តៅគគុកសម្រាប់ពិភពលោកនិងជាពិសេសជាមួយនឹងអាមេរិក។
ទោះបីជាយ៉ាងណាក្តីដំណើរការកម្មវិធីអាវុធនុយក្លេអ៊ែរដំបូងរបស់ខ្លួនដែលចាប់ផ្តើមនៅឆ្នាំ 1950 ត្រូវបានអាមេរិកជាអ្នកឧបត្ថម្ភក្រោមឈ្មោះកម្មវិធីបរមាណូសម្រាប់សន្តិភាពដែលមិនត្រឹមតែអាមេរិកទេរួមមានទាំងសហគមន៍អ៊ឺរ៉ុបផងកម្មវិធីអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវបានដំណើរការយ៉ាងរលូនរហូតមកទល់និងបដិវត្តផ្តួលរលំស្តេចអ៊ីរ៉ង់ព្រះនាម Shah នាឆ្នាំ 1979 ដែលជាស្តេចចុងក្រោយគេនៃព្រះរាជាណាចក្រអ៊ីរ៉ង់និងប្តូររូបភាពជាថ្មីជំនួសវិញ។
កម្មវិធីផលិតអាវុធនុយក្លេអ៊ែរបានដំណើរការជាមួយនឹងតំបន់ស្រាវជ្រាវប៉ុន្មានកន្លែងដែលរួមមានតំបន់រុករកធាតុអ៊ុយរ៉ាញ៉ូមពីរកន្លែងរោងចក្រផលិតម៉ាស៊ីនរ៉េអាក់ទ័រមួយកន្លែងនិងរោងចក្រចម្រាញ់ធាតុអ៊ុយរ៉ាញ៉ូមមួយកន្លែងទៀតផង។រោងចក្រដើរថាមពលនុយក្លេអ៊ែរដំបូងរបស់អ៊ីរ៉ង់ (Bushehr I reactor ) ត្រូវបានសម្ភោធឲ្យប្រើប្រាស់នាថ្ងៃទី 12 កញ្ញាឆ្នាំ 2011 ដោយស្ថិតក្រោមការឧបត្ថម្ភពេញទំហឹងពីសំណាក់រដ្ឋាភិបាលរុស្ស៊ីដែលបន្ទាប់មកត្រូវប្រើពេលមួយឆ្នាំមកទល់ឆ្នាំ 2012 ដើម្បីដំណើរការរោងចក្រនេះឲ្យពេញលេញ។
មិនទាន់បានដំណើរការរួចរាល់ស្រួលបួលផងនៅក្នុងខែវិច្ឆិកាឆ្នាំ 2011 ទីភ្នាក់ងារអន្តរជាតិថាមពលអាណាតូមីក International Atomic Energy Agency(IAEA) បានចោទប្រកាន់ថាប្រទេសអ៊ីរ៉ង់បានព្យាយាមប្រើប្រាស់ការផលិតថាមពលនុយក្លេអ៊ែរដើម្បីផលិតអាវុធនុយក្លេអ៊ែរដែលវាបានផ្ទុយពីអ្វីដែលមាននៅក្នុងច្បាប់អន្តរជាតិដែលបានចែងក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងការដំណើរការសន្តិភាពពិភពលោកទៅវិញ៕
https://i1272.photobucket.com/albums/y389/domneng/Ailya/iran-22_2493980b_zps3e618368.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Irans_Artillery_rockets_zpsdca7d7f4.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/iran-nuclear-weapon-23oct2012_zps5cf401fd.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Shah_of_iran_zps6d411a1a.png
ស្តេចចុងក្រោយរបស់ អ៊ីរ៉ង់ Mohammad Reza Pahlavi
មតិយោបល់