ព័ត៌មានជាតិ

ពលរដ្ឋស្រុកល្វាឯមស្នើឲ្យអាជ្ញាធរខេត្តកណ្តាល បង្ក្រាបសង្វៀនជល់មាន់នៅវត្តខ្សាច់

កណ្តាលៈ ទីតាំងប្រជល់មាន់មួយកន្លែង ដែលគេដឹងថា ម្ចាស់មានខ្សែអ្នកធំពេលនេះបាននឹងកំពុងដំណើរការ ដោយមិនមានវិធានការពីអាជ្ញាធរមានសមត្ថកិច្ច។

ប្រភពបានបង្ហើបថា នៅចំណុចដីឡូត៍មួយកន្លែងស្ថិតនៅជាប់របងវត្តខ្សាច់ ភូមិខ្សាច់ ឃុំអរិយ្យក្សត្រ ស្រុកល្វាឯម បើកលេងល្បែងជល់មាន់ជាចំហរជាង២ខែមកហើយ ល្បែងជល់មាន់នេះ មានការភ្នាល់ស៊ីសងចាញ់ឈ្នះរាប់ពាន់ដុល្លារ ដោយការស្រែកហ៊ោកញ្ជ្រៀវពេញភូមិ ដែលបង្កភាពអណាធិបតេយ្យដល់ទីវត្តអារាមពុទ្ធបរិស័ទ្ធ និងព្រះសង្ឃធ្វើសិលទានមិនបានស្ងប់អារម្មណ៍ឡើយ។

ដោយឡែក នៅចំណុចដីឡូត៍មួយកន្លែងជាប់មាត់ទន្លេរ ខាងមុខខ្លោងទ្វាចូលរោងចក្រផលិតស្រាបៀថៃហ្គ័រ ក្នុងសង្កាត់ព្រៃកឯង ខណ្ឌច្បាអំពៅឯណោះវិញ ក៏មានកូនលោកឧត្តមសេនីយ៍ នគរបាលជាតិម្នាក់ បើកលេងល្បែងជល់មាន់ធំៗផងដែរ ដោយសង់ស៊ីសង១គូៗ រាប់សិបពាន់ដុល្លារឯណោះ៕

photo_2016-05-26_14-54-19photo_2016-05-26_14-54-17photo_2016-05-26_14-54-15photo_2016-05-26_14-54-11photo_2016-05-26_14-54-13photo_2016-05-26_14-54-14

មតិយោបល់