ព័ត៌មានជាតិ

ចិន​៖​អ្នកស្លាប់​ដោយ​សារ​​ជំងឺ​ផ្ដា​សាយ​បក្សី H7N9 កើនឡើង​ដល់​៤០​នាក់​

​សៀង​ហៃ​៖​ទីក្រុង​សៀង​ហៃ បាន​រាយការណ៍​មក​ថា មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​គ្រុនផ្ដាសាយ​បក្សី N7H9 ផ្សេងទៀត​បាន​ស្លាប់ ដែល​គិត​មកដល់ពេលនេះ យ៉ាងហោចណាស់​មាន​ចំនួន ៤០​នាក់​បាន​ស្លាប់​។ នេះ​បើ​យោងតាម​សម្ដី​របស់​សមត្ថកិច្ច​ក្នុង​តំបន់​បាន​និយាយ​។​

​បុរស​វ័យ ៥៦​ឆ្នាំ ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ ហើយ​នៅពេលនេះ ប្រពន្ធ​របស់​អ្នកស្លាប់​កំពុងតែ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។ មន្ត្រី​រដ្ឋាភិបាល​បាន​និយាយថា គាត់​ចួ​ល​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​តាំងពី​ខែមេសា​មកម្ល៉េះ​។​

​ក្រុមគ្រួសារ និង​សាច់ញាតិ​របស់​ជន​រង់​គ្រោះ​បាន​ជឿថា ជំងឺ​នេះ គឺអាច​ឆ្លង​ពី​មនុស្ស​ទៅកាន់​មនុស្ស ប៉ុន្តែ​មន្ត្រី​សុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក បាន​និយាយថា នៅ​មិនទាន់មាន​ភស្តុតាង​ណាមួយ​បញ្ជាក់ថា ជំងឺ​ផ្ដាសាយ​នេះ ឆ្លង​ពី​មនុស្ស​ទៅកាន់​មនុស្ស​នោះទេ​។​

​យោងតាម​តួលេខ​ចុងក្រោយ​ដែល​បានបង្ហាញ​កាលពី​ដើមខែ​នេះ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣១​ខែឧសភា ឆ្នាំ ២០១៣ គណៈកម្មការ​សុខភាព​ជាតិ និង​ផែនការ​គ្រួសារ បាន​បញ្ជាក់ថា មាន​អ្នក​កើត​ជំងឺ​ផ្ដាសាយ H7N9 ចំនួន ១៣១​ករណី និង​មាន​អ្នកស្លាប់​ចំនួន ៣៩​នាក់​។​

​រដ្ឋាភិបាល​ចិន នឹងធ្វើ​សេចក្តីប្រកាស​ស្ថិតិ​ស្ដីអំពី​ជំងឺ​នេះ នៅ​ខែមិថុនា ឆ្នាំ ២០១៣ ខាងមុខ​៕

H7N9

ប្រភព៖ គេហទំព័រ Channel News Asia

មតិយោបល់