ព័ត៌មានជាតិ

ឥណ្ឌា​​ក្លាយ​ជា​​ទីផ្សារ​​ស្មា​ត​ហ្វូ​ន​​ធំ​ជាង​គេ​​លំដាប់​​ទី​​៣​ បន្ទាប់​ពី​ US​ និង​​ចិន​​

​ប្រទេស​ឥណ្ឌា​បាន​យកឈ្នះ​ប្រទេស​ជប៉ុន ដោយបាន​ក្លាយជា​ប្រទេស​ដែលមាន​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធំលំដាប់​ទី​៣ នៅក្នុង​ពិភពលោក បន្ទាប់ពី​សហរដ្ឋអាមេរិក និង​ចិន​។​

​យោងតាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន​វិភាគ Strategy Analytics បាន​ឲ្យ​ដឹងថា នេះ​ជា​លើក​ទី​១​ហើយ ដែល​ប្រទេស​ឥណ្ឌា​បាន​ឡើងមក​កាន់​លេខ​រៀង​ទី​៣ នៃ​ប្រទេស​ដែលមាន​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ធំជាងគេ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា នៅក្នុង​ប្រទេស​ឥណ្ឌា ស្មា​ត​ហ្វូ​ន​ដែល​លក់ដាច់​ជាងគេ​គឺ​របស់​ក្រុមហ៊ុន Samsung, Apple និង​ក្រុមហ៊ុន​ក្នុងស្រុក Micromax​។​
Strategy Analytics បញ្ជាក់បន្ថែមទៀតថា ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅក្នុង​ប្រទេស​ឥណ្ឌា​បានចាប់ផ្ដើម​កើនឡើង​តាំងពី​ត្រីមាស​ទី​៤​ឆ្នាំ ២០១២ ហើយ​កើនឡើង​ខ្លាំង​នៅ​ត្រីមាស​ទី​១​ឆ្នាំ ២០១៣ បើ​ធៀប​នឹង​ឆ្នាំ ២០១២ កើនឡើង ១៦៣​ភាគរយ ហើយ​សិន​ជា​ប្រៀបធៀប​ទៅកាន់​ទីផ្សារ​ពិភពលោក​កើនឡើង ៣៩​ភាគរយ បើ​ធៀន​នឹង​ចិន​កើនឡើង ៨៦​ភាគរយ បើ​ធៀប​នឹង​ជប៉ុន​កើនឡើង ២៤​ភាគរយ បើ​ធៀប​នឹង​សហរដ្ឋអាមេរិក​កើនឡើង ១៩​ភាគរយ​៕

use-iphone-in-india

មតិយោបល់