LHASA ៖ ច្រើនជាង 1.18 លាននាក់ ដែលជាភ្ញៀវទេសចរចូលមកទេសចរ ក្នុងប្រទេសចិន នាភាគនិរតីក្នុងទីក្រុង Lhasa ដែលជារដ្ឋធានីរណបក្នុងតំបន់ទីបេ ក្នុងចន្លោះខែ មករា និង ឧសភា នេះបើតាមការិយាល័យទេសចរក្នុងស្រុក បានឲ្យដឹងកាលពីថ្ងៃ ចន្ទនេះ។
ស្ថិតិពីការិយាល័យ ដែលបង្ហាញចំនួនភ្ញៀវទេសចរណ៍ ដែលតំណាងឲ្យការកើនឡើង 35.9 ភាគរយ ក្នុងមួយឆ្នាំៗ ខណៈដែលប្រាក់ចំណូល ពីវិស័យទេសចរកើន 1.03 ពាន់លានយន់ (166.7 លានដុល្លារ) គឺកើន 49.4 ភាគរយ ពីរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០១២។
ភ្ញៀវទេសចរជាច្រើនបានទស្សនានៅទីក្រុង មុនចាក់ចេញទៅតំបន់ផ្សេងៗ ខណៈដែលភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសយកអាណាខេត្ត Qamdo ឬ Nyingchi ដែលជាគោលដៅយ៉ាងអស្ចារ្យរបស់ពួកគេនៅ ទីបេ។
មន្ត្រីការិយាល័យផ្នែកទេសចរបានឲ្យដឹងថា ភ្ញៀវទេសចរ 12.6 លាននាក់ ដែលរកចំណូលបាន 15.8 លានយន់ ពីវិស័យទេសចរណ៍នៅក្នុងឆ្នាំនេះ។
វិស័យទេសចរណ៍ក្នុងស្រុកចិនបានក្លាយជាម៉ាស៊ីនសេដ្ឋកិច្ចសម្រាប់តំបន់ ។នៅក្នុងឆ្នាំ ២០១២ មានអ្នកទេសចរណ៍ 10.58 លាននាក់ ដែលផ្តល់ចំណូលដល់រដ្ឋ 12.65 លានយន់៕
https://i1272.photobucket.com/albums/y389/domneng/Bride/1_201105161534131dqWI_zps6446213d.jpg
https://i1272.photobucket.com/albums/y389/domneng/Bride/0023ae6cf36913321f3e01_zpsf5b99892.jpg
https://i1272.photobucket.com/albums/y389/domneng/Bride/P201004120934182061635721_zpsd512386d.jpg
https://i1272.photobucket.com/albums/y389/domneng/Bride/00235ac081d41168aba901_zpsee3e9f6b.jpg
https://i1272.photobucket.com/albums/y389/domneng/Bride/1151790275_1109138525_zps06520d4b.jpg
មតិយោបល់