ព័ត៌មានជាតិ

ជប៉ុន​បាន​ឲ្យ​ភ្លើង​ខៀវ​ជា​លើក​ទី ១ ដើម្បី​ស្រាវជ្រាវ​លើ​កោសិកា IPS

​ទីក្រុង​តូ​ក្យូ ៖ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៣ កន្លងទៅនេះ រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បាន​ផ្តល់​ភ្លើង​ខៀវ ទៅកាន់​ពិភព​ខាង​ពិនិត្យ និង​ព្យាបាល់​ជម្ងឺ ជា​លើកដំបូង ដោយ​ប្រើប្រាស់​កោសិកា​របស់​មនុស្ស ឬក៏​កោសិកា iPS ដើម្បី​បង្កើត​សរសៃ​រន្ធ​ប្រស្រីឡើង​វិញ​ឲ្យ​កាន់តែច្បាស់ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​។​

​ក្រសួង​ពាក់ព័ន្ធ​នឹង​ការស្រាវជ្រាវ​នេះ រួម​មាន​វិទ្យាស្ថាន​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​មូលនិធិ​ស្រាវជ្រាវ ឱសថ និង​ច្នៃប្រឌិត បាន​ធ្វើ​ការអនុម័ត ពី​ក្រសួង​សុខាភិបាល​ប្រទេស​ជប៉ុន នេះ​បើ​តាម​របាយការណ៍ Kyodo News បាន​ចុះផ្សាយ​។​
​នៅក្នុង​ការសិក្សា​ស្រា​ជ្រាវ នេះ​ក្រុម​អ្នកស្រាវជ្រាវ និង​ព្យាយាម​ធ្វើការ​អភិវឌ្ឍន៍ ស្វែងរក​វិធី​ព្យាបាល​ជំងឺ​ធ្វើឲ្យ​ភ្នែក​អន់ថយ ដែល​ស្ថិត​នៅក្នុង​សំណុំ​មួយ​រសាយ ក្នុង​លក្ខណ​នេះ​អាច​ធ្វើឲ្យ បាត់បង់​ចក្ខុវិស័យ មួយ​រំពេច ដោយសារ​តែ​ខូចខាត សរសៃ​រន្ធ​ប្រស្រី ។​

​ក្រុមការងារ​ស្រាវជ្រាវ​នេះដែរ ក៏​មាន​គម្រោង​ស្រង់​ចេញ​កោសិការ​ស្បែក​របស់​អ្នកជំងឺ ជាច្រើន​ដើម្បី​បង្កើត​កោសិការ IPS ពី​ពួកគេ ដោយ​អភិវឌ្ឍន៍​កោសិកា​នេះ ទៅ​ជា​សារធាតុ នៃ​ការ​រី​ទីណា និង​ផ្សាំ​ស្បែក​នេះ​ជាមួយនឹង​អ្នកជំងឺ ដើម្បី​ពិនិត្យ​រក​ប្រតិកម្ម​ក្នុង​ករណី​ណាមួយ​។​
​ការងារ​ស្រាវជ្រាវ​នេះដែរ ត្រូវបាន​អនុម័ត ជា​ផ្លូវការ​ដោយ​រដ្ឋមន្ត្រី​ក្រសួង សុខាភិបាល នៃ​ការងារ និង សុខុមាលភាព និង​អាច​ចាប់ផ្តើម​នៅ​ឆ្នាំ​នេះ​តែម្តង​។​

​ការស្រាវជ្រាវ​ស្វែងរក​នេះដែរ ធ្វើឡើង​បន្ទាប់​ពី​លោក Shinya Yamanaka ដែល​ជា​សាស្ត្រា​ចារ នៃ​សាកលវិទ្យាល័យ Kyoto University ដែល​បាន​ឈ្នះ​ពានរង្វាន់​ណូបែល នៅក្នុង​ឆ្នាំ ២០១២ (Nobel Prize ) ផ្នែក​សិរីរ​វិទ្យា ក្នុង​ការអភិវឌ្ឍន៍ IPS ដែល​ត្រូវបាន​គេ​យកមក​ប្រើ ថ្នាំ​ដែល​អាច​កើតឡើង​វិញ និង ការអភិវឌ្ឍន៍​លើ​ថ្នាំញៀន​៕​
https://i1272.photobucket.com/albums/y389/domneng/Bride/eyes_1_1352214868_full-280x175_zps15b5be6d.jpg

មតិយោបល់