ព័ត៌មានជាតិ

ប្រទេសម៉ិ​កស៊ិក និង​អាល្លឺម៉ង់​ពួតដៃគ្នា​ផ្សព្វផ្សាយ​ទេសចរណ៍​

​ទីក្រុង​ម៉ិក​ស៊ិ​ចកូ ៖ ប្រទេស​ម៉ិចស៊ិ​ចកូ និង​អាល្លឺម៉ង់ នៅ​ពេល​ថ្មីៗ​នេះ​ដែរ​បាន​ធ្វើ​ការសន្យា ជាមួយនឹង​គ្នា​ថា និង​ភ្ជាប់​ទំនាក់ទំនង​វិស័យ​ទេសចរណ៍​ជាមួយនឹង​គ្នា លើ​លំហូរ​ភ្ញៀវទេសចរ នេះ​បើ​ក្រសួង​ទេសចរ​ប្រទេស​មិចស៊ិចកូ បាន​ថ្លែងការណ៍ នោះ​។​
​ក្រសួង Secretary of Tourism Massieu Salinas របស់​ម៉ិចស៊ិ​ចកូ និង State Secretary for Tourism Ernst Burgbacher របស់​អាល្លឺម៉ង់​បាន​យល់ព្រម​គ្នា​បង្កើត​ជា​ក្រុម​ធ្វើការ​រួមគ្នា លើ​វិស័យ​ទេសចរណ៍ ក្នុងអំឡុងពេល កិច្ចប្រជុំ របស់​ពួកគេ​ក្នុង​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់​។​

​ខាង Massieu បាន​និយាយថា ម៉ិចស៊ិ​ចកូ មាន​គោលបំណង​ចង់ឲ្យ​មាន​ទំនាក់ទំន​ង​ច្រើន​ជាមួយនឹង​អាល្លឺម៉ង់ ដោយ​មិន​ត្រឹមតែ​ធ្វើឲ្យ​គោលដៅ របស់​ប្រទេស​ម៉ិចស៊ិ​ចកូ​ប្រកបដោយ​និរន្តភាព កាន់តែ​ច្រើនឡើង ប៉ុន្តែ​ក៏​ដូចជា ធ្វើឲ្យ​ច្រើន​មុខ​ផ្សេងគ្នា​លើ​វិស័យ​ទេសចរណ៍ និង​ជំនួញ​ផងដែរ​។​
​ខាង Burgbacher បានឲ្យដឹងថា អ្វី​ល្អ និង​ស្រស់ស្អាត នៅក្នុង​ប្រទេស​ម៉ិក​ស៊ិ​ចកូ គួរតែ​ត្រូវបាន​គេ​ស្គាល់​ថា​ល្អ ប្រសើរ​ជាង​មុន និង​ការកោតសរសើរ​ពី​អាល្លឺម៉ង់​។​

​ប្រទេស​អាល្លឺម៉ង់​ជា​ទីផ្សារ​ទេសចរណ៍​ធំជាងគេ​ទី ៤ នៅក្នុង​ទ្វីប​អឺរ៉ុប សម្រាប់​ប្រទេស​ម៉ិក​ស៊ិក ដោយ​ស្ថិតនៅ​ពីក្រោយ​ចក្រភព​អង់គ្លេស អេ​ស្ប៉ាញ និង បារាំង នេះ​បើ​យោងតាម​របាយការណ៍រ​បស់ Integral System of Migratory Operation ។​ចំនួន​ភ្ញៀវទេសចរ​អាល្លឺម៉ង់​មក​ទស្សនា មិច​ស៊ិកក្នុង​ឆ្នាំ ២០១២ បាន​កើនឡើង​រហូត​ដល់​ទៅ 172,841 កើនឡើង 4.7 ក្នុង​មួយ​ឆ្នាំៗ ៕​
ទេសភាព​ក្នុងប្រទេស ម៉ិចស៊ិក ៖
https://i1272.photobucket.com/albums/y389/domneng/Ailya/Mexico1_zpsf21f4025.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Mexico6_zps72fe16c9.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Mexico3_zpsc2c37ee9.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Mexico4_zps84fa29e7.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Mexico2_zps554aaef6.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Mexico7_zpse06a0887.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Mexico8_zps404411c0.jpg
ទេសភាព និងតំបន់ទេសចរណ៍ក្នុងប្រទេស​អាល្លឺម៉ង់​ ៖
https://i1272.photobucket.com/albums/y389/domneng/Ailya/Germany1_zpsdf562da5.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Germany2_zpsd68b14cb.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Germany5_zps5dc4071f.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Germany4_zpsb206b3e5.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/Germany6_zps0ce9a2a8.jpg

មតិយោបល់