ទីក្រុង Hangzhou៖ទឹកភ្លៀងធា្លក់ខ្លាំងមួយរយៈពេលចុងក្រោយនេះបានធ្វើឲ្យខេត្ត 25 របស់ចិនងដែលស្ថិតនៅភាគខាងកើតប្រទេសទទួលរងប៉ះពាល់ហើយប្រជាជនសរុបដែលរងគ្រោះពីមហន្តរាយធម្មជាតិមួយនេះមានរហូតដល់ 666000 នាក់នេះបើយោងតាមប្រភពព័ត៌មានពីអជ្ជាធរក្នុងស្រុក។
ក្នុងរយៈពេលគិតត្រឹមពីថ្ងៃទី 7 រហូតដល់ 28 ខែមិថុនានេះកម្រឹតទីកភ្លៀងកើនឡើងយ៉ងងគំហុកពី 185 មីលីលីត្រដល់ 303 មីលីលីត្រហើយវាបានបង្កជាទឹកជំនន់និងបាក់ដីរលំផ្ទះអស់ 335 ខ្នងនិងដីចំការប្រមាណ 22200 ហិកតាត្រូវបានបំផ្លាញ។ទឹកប្រាក់ដែលត្រូវបានគណនានៅក្នុងការខូចខាតលើកនេះមានទៅដល់ 525 លានយន់ត្រូវជា 85,5 លានដុល្លារអាមេរិក។
អជ្ជាធរនិងឧតុនិយមបានប្រកាសអាសន្នដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដែលងាយរងគ្រោះដូចជាប្រជាពលរដ្ឋដែលរស់នៅតាមជើងភ្នំនិងជិតច្រាំងទន្លេដែលជាអ្នកងាយរងគ្រោះពីការជន់នៃទឹកភ្លៀងនិងការបាក់ដីផង។គួរបញ្ជាក់ផងដែរថាបើទោះបីជាតំបន់មួយចំនួនកំពុងតែរងគ្រោះដោយសារទឹកជំនន់ប៉ុន្តែនៅភាគខ្លះនៃប្រទេសចិនដូចជាប៉េកាំងកំពុងរងឥទ្ធិពលពីកម្តៅថ្ងៃយ៉ាងខ្លាំងទៅវិញ៕
https://i1272.photobucket.com/albums/y389/domneng/Bang/U470P886T1D70776F12DT20130629072730_zpsa1ee6b94.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/U330P886T1D70732F12DT20130628154000_zps16baa9cf.jpg
មតិយោបល់