ពោធិ៍សាត់ៈ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ មានករណីបុរសម្នាក់ជិះម៉ូតូធ្លាក់ប្រឡាយបណ្ដាលឲ្យស្លាប់ ស្ថិតលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូលេខ១៦៨-១៦៩ ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ម៉ូតូម៉ាក WAVE អាល់ហ្វា ពណ៌ស គ្មានផ្លាកលេខ ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ នី សុខុម ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរយោធា រស់នៅភូមិកើតហេតុ ដល់កន្លែងកើតហេតុ បានដួលម៉ូតូធ្លាក់ចូលក្នុងប្រលាយចិញ្ចើមផ្លូវ ហូរទៅតាមខ្សែទឹកចម្ងាយពីកន្លែងកើតហេតុប្រវែង ៣០ម៉ែត្រ សពត្រូវបានក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
ព័ត៌មានជាតិ
មតិយោបល់