Dubai៖ ព្រលានយន្តហោះ Dubai International Airport ទទួលបានអ្នកធ្វើដំណើរមិនតិចជាង ៥ លាននាក់ នៅក្នុងខែ មេសា ដែលជាកំណើនមួយកើនបាន 18.7 ភាគរយដែលបានប្រៀបធៀបកាលពីអំឡុងឆ្នាំមុននេះ។
ខែមេសា ជាខែទី ៥ ដែលទទួលបានអ្នកធ្វើដំណើរមិនតិចជាង ៥លាននាក់ ដែលឆ្លងកាត់ព្រលានយន្តហោះ ឌុយប៉ៃ ឬ DXB ។
តាមរបាយការណ៍ គ្រប់គ្រងពីអាកាសយាន្តដ្ឋាន ឌុយប៉ៃបានថ្លែងតាមអ៊ីមេល។អ្នកដំណើរពី Eastern Europe ជាមួយនឹងកំណើន 56.5 ភាគរយ ក្នុងមួយឆ្នាំៗ ដែលខាង Asia Pacific ដើរតាមក្រោយចំនួន 30.7 ភាគរយ។
កាលពីឆ្នាំ ២០១២ អ្នកដំណើរជាង 56.6 លាននាក់ បានធ្វើដំណើរទៅកាន់ DXB ។ប្រធានប្រតិបត្តិរបស់ព្រលានយន្តហោះ Dubai Airport បាននិយាយថា នឹងរំពឹងទទួលបានអ្នកធ្វើដំណើរឆ្លងកាត់ ឌុយប៉ៃ នឹងកើនឡើងដល់ ៦៥ លាននាក់ នៅក្នុងឆ្នាំ ២០១៣ ៕
https://i1272.photobucket.com/albums/y389/domneng/Bang/Dubai_zps78a00940.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/Dubai1_zpsc281af3b.jpg
មតិយោបល់