ព័ត៌មានជាតិ

សមត្ថកិច្ច ចុះបង្ក្រាប់ទីតាំងបង្កប់សេវផ្លូវភេទ ឃាត់ខ្លួនថៅកែហាងម៉ាស្ស យីហោ ចាន់ សៀងហៃ នៅក្រុងសៀមរាប

សៀមរាបៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៩និង៤០នាទីយប់ នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្ត សៀមរាប កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបង្ក្រាបហាងម៉ាស្សាយីហោ ចាន់ សៀងហៃ នៅក្នុងក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានអោយដឹងថា នៅវេលាម៉ោង៩ និង៤០នាទីយប់ កម្លាំងជំនាញបានស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួន បានថៅកែហាងម៉ាស្សឈ្មោះ ម៉ាន់ ខទីចាស់ ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងហាង ដោយឃាត់ខ្លួនតាមបញ្ជាលោក កើត វណ្ណារេត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ព្រមទាំងប្រមូលស្ត្រីរកស៊ីផ្លូវភេទចំនួន ៥នាក់ និងឆែករកឃើញស្រោមអនាម័យប្រើប្រាស់ ចំនួន៨ ស្រោមមិនទាន់ប្រើចំនួន៧សំបកស្រោមមួយចំនួន និងសៀវភៅកត់ត្រា ១ក្បាល ។

លោកបានបញ្ចាក់បន្ថែមទៀតថា៖ នៅក្នុងហាងមាស្សា អាវី បានបើករកស៊ីផ្លូវភេទ ជ្រកក្រោមផ្លាកមាស្សាកោសជប់ ការរួមភេទម្តងតម្លៃ២០$ ទៅ៣០$ ត្រូវបានថៅកែដកយកពី ៣ $ទៅ១០$ក្នុងពេលរួមភេទម្តង។

ក្រោយពីការឃាត់ខ្លួនថៅកែ ម៉ាស្សារួចមក កម្លាំងជំនាញបានរៀបចំបញ្ជូន ស្រ្តីរកស៊ីផ្លូវទាំង ៥នាក់ ទៅមន្ទីរសង្គមកិច្ចខេត្តដើម្បីអប់រំកែប្រែ និងផ្តល់ជំនាញផ្សេងៗដែលពួកគាត់អាចទទួលយកបានផងដែរ​ ៕

មតិយោបល់