ព័ត៌មានជាតិ

iPhone តម្លៃ​សមរម្យ​បង្ហាញខ្លួន​នៅ​ចិន​

​ភាពមន្ទិលសង្ស័យ​នៅតែមាន ព្រោះថា ក្រុមហ៊ុន Apple នៅ​មិនទាន់​ប្រកាស​បង្ហាញ​ពី​ព័ត៌មាន​ជា​ផ្លូវការ​ស្ដីអំពី iPhone ជំនាន់​ថ្មី​។​
​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ មាន​ព័ត៌មាន​មួយ​ចុះផ្សាយ​ថា iPhone តម្លៃ​សមរម្យ មាន​ឈ្មោះថា “iPhone Light” ប៉ុន្តែ​នៅពេលនេះ ព័ត៌មាន​ស្ដីអំពី iPhone តម្លៃ​សមរម្យ​ត្រូវបាន​លេចឮ​ជាថ្មី​នៅលើ​សារព័ត៌មាន​ចិន​។​
​រូបភាព​ថ្មី​នេះ​គឺ​បាន​បង្ហាញថា iPhone តម្លៃ​សមរម្យ មាន​ច្រើន​ពណ៌ ប៉ុន្តែ​នៅពេលនេះ​គឺ​បង្ហាញ​តែ​ពណ៌​បៃតង​តែមួយ​៕

iphone-light

មតិយោបល់