ព័ត៌មានជាតិ

ភ្លើង​ឆេះ​ព្រៃ​នៅ​អា​រី​ហ្សូ​ណា​ប្រទេស​អាមេរិក​បាន​សម្លាប់​អ្នក​ពន្លត់អគ្គីភ័យ 19 នាក់​ (Video Inside)

​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​ក្រុមមន្ត្រី​រុក្ខសាស្ត្រ​ប្រចាំ​តំបន់​អា​រី​ហ្សូ​ណា​បាន​បញ្ជាក់ប្រាប់​ពី​ចំនួន​នៃ​អ្នក​ស្លាប់​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​តំបន់​នោះ​ដោយ 19 នាក់​សុទ្ធតែ​ជា​អ្នក​ពន្លត់​អគ្គីភ័យ​ទាំង​អស់​។​
​វា​ជា​រឿង​សោកនាដកម្ម​ដ៏​ធំ​និង​ជា​ប្រវត្តសាស្ត្រ​ដែល​មិន​ធ្លាប់​មាន​នៅក្នុង​ប្រទេស​អា​មេរិក​ដែល​មាន​បច្ចេកវិទ្យា​ដែ​លជឿន​លឿន​លើ​គ្រប់​វិស័យ​សម្រាប់​ការស្លាប់​នៃ​អ្នក​ពន្លត់អគ្គីភ័យ​យ៉ាងច្រើន​នាក់​បែបនេះ​។​ប្រមាណ​ជា 500 ខ្នង​នៃ​ប​ឮ​ផ្ទះ​ប្រជាជន​ដែល​រស់នៅ​ក្បែរ​តំបន់​ត្រូវបាន​ឆេះ​គ្មាន​សល់​ហើយ​ព្រៃ​ដែល​មាន​ទំហំ 800 ហិកតា​នឹង​ត្រូវ​បាន​លេប​ត្របាក់​ខ​ណះ​ដែល​ភ្លើង​មិន​ទាន់​រលត់​នៅឡើយ​។​

​គួរបញ្ជាក់​ថា​អ្នក​ពន្លត់​អគ្គីភ័យ​ជាង 250 នាក់​ត្រូវបាន​បញ្ជូន​ទៅ​ដល់​ទី​កន្លែង​កើតហេតុ​តាំងពី​ថ្ងៃ​ចាប់​ផ្តើម​មាន​អគ្គីភ័យ​នៅ​ថ្ងៃ​សុក្រ​ម៉ោង​ប្រមាណ 3 ព្រឹក​នៅ​អាមេរិក​។​បូក​រួម​និង​អាកាសធាតុ​ក្តៅ​នៅក្នុង​រដូវក្តៅ​ផង​បាន​ធ្វើឲ្យ​ការ​ធ្វើកា​ររបស់​អ្នក​ពន្លត់​មាន​ការលំបាក​ហើយ​បាន​ថែម​ទាំង​ឆក់​យក​អាយុជីវិត​មនុស្ស​ដល់​ទៅ 19 នាក់​ទៀត​៕​
https://i1272.photobucket.com/albums/y389/domneng/Bang/A08911BEE95268E8B4513CBA19A5B4_h316_w628_m5_cpgOgrYqv_zps54ec5528.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/fire_2604557b_zps10dc7e77.jpg
https://i1272.photobucket.com/albums/y389/domneng/Bang/01arizona-web-superJumbo_zpse5aca9f1.jpg
ទស្សនាវីដេអូ​ដូច​ខាងក្រោមនេះ​៖

មតិយោបល់