ព័ត៌មានជាតិ

មនុស្ស 157 នាក់​ស្លាប់​ក្នុង​រយពេល​តែ​មួយ​ថ្ងៃ​ម្សិលមិញ​ដោយសារ​ទឹក​ជំនន់​នៅ​ចិន​

​ប៉េកាំង​៖​អជ្ញាធរ​ជាតិចិន​គ្រប់គ្រង​ទឹកជំនន់​បាន​ប្រកាស​ប្រាប់​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​មនុស្ស​ដល់​ទៅ 157 នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ទឹក​ជំនន់​ហើយ 16 នាក់​ទៀត​បាត់​ខ្លួន​នៅក្នុង​រយពេល​តែ​មួយ​ថ្ងៃ​ថ្ងៃទី 1 កក្កដា​ប៉ុណ្ណោះ​។​

​ក្នុងកំឡុងពេល 6 ខែ​ដើមឆ្នាំ​នេះ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​និង​ជោគជាំ​ការ​រលាយ​ដុំ​ទឹកកក​និង​ព្យុះ​បាន​បណ្តាល​ទៅ​ជា​ទឹកជំនន់​យ៉ាង​ច្រើន​ហើយ​បណ្តាលឲ្យ​មនុស្ស 27,19 លាន​នាក់​ដែល​រស់នៅ​ក្នុង 26 ខេត្ត​របស់​ចិន​ត្រូវ​បាន​រង​ការប៉ះពាល់​។​ដី​ដំណាំ 1,86 លាន​ហិកតា​និង​ផ្ទះ​ប្រជាពលរដ្ឋ​ជាង 60000 ខ្នង​ត្រូវ​បាន​កម្ទេច​ហើយ​ទឹកប្រាក់​ដែល​ខាតបង់​មាន​ប្រមាណ​ជា 4,53 ពាន់​លាន​ដុល្លារ​អាមេរិក​។​

​គួរបញ្ជាក់​ផងដែរ​ថា​បើ​ទោះ​ជា​កម្រិត​នៃ​អ្នកស្លាប់​កើនឡើង​យ៉ាងនេះ​ក្តី​តែ​អជ្ញាធរ​ជាតិចិន​គ្រប់គ្រង​ទឹកជំនន់​បាន​ប្រកាស​អាសន្ន​ប្រាប់​ពី​ការមកដល់​នៃ​ព្យុះ​ត្រូពិ​កមួយ​ផ្សេង​ទៀត​នាពេលខាងមុខ​ដែល​វា​នឹង​នាំ​ទឹកភ្លៀង​និង​ខ្យល់​ភាគ​ច្រើន​ទៅកាន់​ភាគ​ខាង​ឥសាន​នៃ​ប្រទេស​៕​
https://i1272.photobucket.com/albums/y389/domneng/Car/flood-china-2010_zps2d487c86.jpg
https://i1272.photobucket.com/albums/y389/domneng/Car/0726-world-oflood_full_600_zps804f687e.jpg
ទស្សនាវីដេអូ​ដូច​ខាងក្រោមនេះ​៖

មតិយោបល់