ព័ត៌មានជាតិ

រថយន្តដឹកដីនិងរថយន្តកូរ៉េព្រលះគ្នា លើមហាវិថីម៉ៅសេទុង

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ Post News បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តដឹកដី និងរថយន្តកូរ៉េព្រលះគ្នាពេញទំហឹង បណ្ដាលឲ្យរថយន្តទាំង២គ្រឿងខូចខាងយ៉ាងដំណំ តែសំណាងមិនបង្កឲ្យមានអ្នករងរបួសឡើយ។

ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង១រសៀលថ្ងៃទី៣០ សីហានេះ លើមហាវិថីម៉ៅសេទុង កែងនឹងផ្លូវ១១៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមសេចក្តីរាយការណ៍បានបន្តថា មុនពេលកើតហេតុគេឃើញរថយន្តធុនធំដឹកដីពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-7473 បើកមកដល់ចំណុចកើតហេតុ ស្រាប់តែបុកជាមួយរថយន្តកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2E-6827 បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ភ្លាមនោះៗ សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ ធ្វើការវាស់វែង ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

ឡានបុកគ្នា (3)

ឡានបុកគ្នា (4)

ឡានបុកគ្នា (5)

ឡានបុកគ្នា (6)

ឡានបុកគ្នា (1)

ឡានបុកគ្នា (2)

មតិយោបល់