ព័ត៌មានជាតិ

ករណីម៉ូតូបុកក្មេងស្រីម្នាក់ បម្រុងឆ្លងផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់

ព្រះសីហនុ: នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកក្មេងបម្រុងឆ្លងផ្លូវ ស្ថិតលើផ្លូវប៊េតុង ត្រង់ចំណុចខាងលិចរោងចក្រយូស៊ីន ចម្ងាយ ៧០ម៉ែត្រ ក្រុមទី៦ ភូមិ១ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។

ម៉ូតូបង្កម៉ាក SCOPY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1CD-5741 អ្នកបើកបរឈ្មោះ ហុក សេង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងឈើ មានស្រុកកំណើត ឯខេត្តពោធិ៍សាត់ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្ន ភូមិ២ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅពីលិចឆ្ពោះទៅកើត បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចខាងលើ បានបុកក្មេងស្រីឈ្មោះ ឃុន ដារ៉ានី អាយុ ៧ឆ្នាំ មានទីលំនៅ ក្រុមទី៦ ភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ ដែលឈរលើចិញ្ចើមផ្លូវ បម្រុងឆ្លងផ្លូវ ពីត្បូងទៅជើង បណ្តាលឲ្យដួលរងរបួសធ្ងន់ត្រង់ក្បាល ។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅគ្លីនិចមិត្តភាពឃ្លាំងលើ រីឯអ្នកបើកបរម៉ូតូ និងវត្ថុតាង ត្រូវនគរបាលឃាត់ខ្លួន និងនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ ដើម្បីដោះស្រាយតាមនីតិវិធី៕

មតិយោបល់